ខេត្តតាកែវះ- នេះជារឿងដ៏កម្រនិងមិនជឿថាអាចកើតមានឡើងចំពោះពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា កាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤ នេះ នៅក្នុងភូមិម្រះព្រៅ កើត ឃុំចំបក់ ស្រុកទន្លេបាទី ខេត្តតាកែវ សមត្ថកិច្ចបានចុះទៅចាប់ខ្លួន ម្ចាស់គ្លីនិច មួយកន្លែង និងគ្រូពេទ្យម្នាក់ ដោយជាប់ពាក់ពន្ធ័ករណី ចាក់ថ្នាំអ្នកជម្ងឺ បណ្តាលឲ្យស្លាប់ នៅក្នុងគ្លីនិករបស់ខ្លួន។

– ប៉ុន្តែអ្វីដែលហួសចិត្តនោះ ម្ចាស់គ្លីនិច និងគ្រូពេទ្យ បានដឹកសាកសព រួមនិងចៅស្រីតូចម្នាក់ មិនដឹងខ្យល់អ្វីទាំងអស់ យកទៅ ប្លុងចោល កន្លែងស្ងាត់មួយ មានចម្ងាយ ប្រមាណ ៣ គីឡូម៉ែត្រ ពីទីតាំងរបស់ខ្លួន អស់រយៈពេល១យប់ទើបអ្នកភូមិ ធ្វើដំណើរឆ្លងកាត់ ប្រទះឃើញ ។
– ពលរដ្ឋនៅជិតកន្លែងកើតហេតុបានលើកឡើងថា ចំពោះសាកសព ពិតជាបានស្លាប់ទៅហើយ ចុះចៅស្រីរបស់គាត់ ដែលនៅរស់ដោយមិនដឹងអ្វីទាំងអស់នោះ ម្តេច ក៏ គ្រូពេទ្យនិងម្ចាស់គ្លីនិច យកនាងទៅបោះចោល ជាមួយសាកសពយ៉ាងនេះ អីក៏អមនុស្សធម៌ម៉្លេះ ក្នុងនាមយើងជាអ្នកកាន់សាសនាព្រះពុទ្ធ។
– ពលរដ្ឋនៅទីនោះសូមអំពាវនាវដល់ អ្នកច្បាប់ មេត្តាផ្តន្ទាទោស ជនសង្សយ័ ប្រកបដោយសុក្រិតយុត្តិធម៌ ផង៕

