ព្រះសីហនុ ៖- អគ្គីភយ័ឆាបឆេះផ្ទះមួយខ្នង ខូចខាតអស់ទ្រព្យសម្បត្តិ អស់មូយចំនួន អ្នកភូមិសង្សយ័ថា ក្មេងប្រុសតូចម្នាក់ឪពុកម្តាយឱ្យនៅចាំផ្ទះម្នាក់ឯង លេងភ្លើងទើបបង្កជាអគ្គិភ័យឆាបឆេះផ្ទះ បែបនេះ ព្រោះសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍សង្គ្រោះបានយកក្មេងចេញពីលើផ្ទះ និងពន្លត់ភ្លើងឱ្យរលត់ទៅវិញភ្លាមៗ ។
– ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
– សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះសាងសង់អំពីថ្មក្រោម ខាងលើគ្រោងដែកជញ្ជាំងរៀបឥដ្ឋ ប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx៨ម៉ែត្រ ភ្លើងឆេះនៅជាន់ខាងលើ ខូចខាតទ្រព្យសម្បត្តិមួយចំនួន បន្ទាប់ពីកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជួយទាន់ ។
– ព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះជាឪពុកម្តាយបានទុកកូនប្រុសតូចនៅលើផ្ទះម្នាក់ឯង ហើយពួកគាត់ចេញទៅបាត់ សង្ស័យតែកូនតូចលេងភ្លើងទើបបង្កជាអគ្គិភ័យផ្អើលដល់អ្នកជិតខាង ។
ជាមួយគ្នានោះដែរសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់មាតា បិតា អាណាព្យាបាល មានកូនចៅតូចៗ កុំទុកឱ្យនៅចាំផ្ទះម្នាក់ឯង ជៀសវាងជួបបញ្ហាណាមួយប្រឈមគ្រោះថ្នាក់បែបនេះទៀត ៕

