កីឡា ៖- ក្រូអាត និង ព័រទុយហ្គាល់ បានដឹកដៃគ្នា ឡើងទៅវគ្គ ៨ក្រុមជាបន្តទៀតនៃពានរង្វាន់លីគប្រចាំទ្វីបអឺរ៉ុប UEFA Nations League 2024-2025 ក្រោយវាយបកតាមស្មើបច្ចខែល ១-១ នៅថ្ងៃបិទពូល កាលពីយប់មិញ។
– ១ពិន្ទុក្នុងដីនេះដែរបានជួយឱ្យពួកគេរកបាន ៨ពិន្ទុ បន្តឈរនៅលេខ២ ប្រចាំ League A ក្រុម១ នៅថ្ងៃបិទបញ្ចប់សន្សំពិន្ទុពីការលេង ៦ប្រកួត បញ្ចប់ក្តីសង្ឃឹមរបស់ស្កុតឡេនក្នុងការឈានទៅវគ្គបន្ត ដ្បិតលេងឈ្នះក្រុមភ្ញៀវប៉ូឡូញ ២-១ នៅរាត្រីថ្ងៃចន្ទនោះដែរ។
– នេះមានន័យថា ក្រូអាតបានឆ្លងចូលវគ្គចាញ់-ធ្លាក់ជាបន្តទៀតនៅពាន Nations League ជំនាន់ទី៤ ជាមួយព័រទុយហ្គាល់ បារាំង អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ និងដាណឺម៉ាក ខណៈរង់ចាំអ៊ុតរវាងទឹកក្រូចហូឡង់ ឬក៏ហុងគ្រី ដែលនៅសល់ ១ប្រកួតទៀតពីក្នុង League A ក្រុម៣។ ប្រកួតវគ្គនេះដែរនឹងត្រូវធ្វើឡើងចាប់ពីខែមីនា ឆ្នាំ២០២៥ តទៅ៕
