ខ្សែបម្រើ Spurs រូបនេះ រងបម្រាម ៧ប្រកួត ​ពីបទរើសអើងជាតិ​សាសន៍

កីឡា ៖ – សហព័ន្ធបាល់ទាត់អង់គ្លេស FA បានសម្រេចដកបញ្ឈរជើងកីឡាករអន្តរជាតិអ៊ុយរ៉ូហ្គាយ Rodrigo Bentancur ​ ចំនួ​ន​៧ប្រកួត ដោយសារលេងសើចក្នុងន័យរើសអើងជាតិចំពោះមិត្តរួមក្រុម Son Heung-min។

– កន្លងមក Bentancur ក៏ធ្លាប់ត្រូវបាន FA ពិន័យជាទឹកប្រាក់ប្រមាណ ១០ម៉ឺនផោនផងដែរនាអំឡុងខែកញ្ញា ឆ្នាំ២០២៤ បន្ទា​ប់​ពីបញ្ចេញមតិរិះគន់នៅលើកញ្ចក់ទូរទស្សន៍ អំពីប្រទេសអ៊ុយរ៉ូហ្គាយរបស់លោកកាលពីខែមិថុនា។

– បម្រាមថ្មី ៧ប្រកួតនេះដែរ Bentancur នឹងខកខានប្រកួតក្នុងលីគ Premier League របស់អង់គ្លេសរហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅពេល Spurs ប៉ះក្រុមខ្លាំង Man City, Chelsea និង Liverpool ជាដើម រួមទាំងវគ្គ ៨ក្រុមពាន League Cup ទល់នឹងបិសាចក្រហម Manchester United ថែមទៀតផង៕

You might like