អង់គ្លេស លុបឈ្មោះកីឡាករ៨នាក់ជាបណ្តោះអាសន្ន មុនប្រកួត Nations League

កីឡា ៖ – ក្រុមតោកំណាចអង់គ្លេស បានសម្រេចលុបឈ្មោះកីឡាករចាស់ៗ​ដល់ទៅ ៨នាក់ជាបណ្តោះអាសន្ន មុនលេងពាន UEFA Nations League ប្រចាំខែវិច្ឆិកានេះ។

– ​កីឡាករ៨រូប ដែលត្រូវបានអង់គ្លេសលុបឈ្មោះចេញរួមមានកីឡាករ​ ២រូបរបស់តោខៀវ Chelsea គឺ Levi Colwill និង Coe Palmer ​របួស រួមទាំង Declan Rice, Bukayo Saka, Phil Foden, Jack Grealish, Trent Alexander-Arnold និង Aaron Ramsdale សុទ្ធសឹងតែត្រូវបានដកឈ្មោះចេញជាបណ្តោះអាសន្នដូចគ្នា។

– គួរបញ្ជាក់ផងថា អង់គ្លេសត្រូវប៉ះក្រិច នាថ្ងៃទី១៤ ខែវិច្ឆិកា មុនពេល ៣ថ្ងៃបន្ទាប់ ត្រូវប៉ះសាធារណរដ្ឋអៀរឡង់ សម្រាប់ជើងទី២ នៃពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2024-2025 ជំនាន់ទី៤៕

You might like