ផ្លូវការ៖ លោក Van Nistelrooy ចាកចេញពី Man U​t​d ​ហើយ

កីឡា៖ – ក្រុមបិសាចក្រហម Manchester United បានប្រកាសពីការចាកចេញរបស់លោក Ruud van Nistelrooy ​ហើយ បន្ទាប់ពីការមកដល់របស់គ្រូបង្វឹកថ្មីសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim ។

– ការសម្រេចចិត្តមិនរក្សាទុក Van Nistelrooy នៅក្នុងបុគ្គលិក ធ្វើឡើងក្រោយពីពិភាគ្សាជាមួយលោក Ruben Amorim រួច ហើយបានធ្វើឱ្យមានចម្ងល់ក្នុងចំនោមអ្នកគាំទ្រ និងអ្នកវិភាគនានា ជាពិសេសដោយសារតែកេរ្តិ៍ដំណែ​ល​របស់លោកនៅក្នុងក្លឹប និងការរួមចំណែកនាពេលថ្មីៗនេះរបស់លោកក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន។

– លោក Van Nistelrooy ​​បាន​ចូល​រួម​ក្នុង​ការ​បង្វឹក​ក្រុម Man Utd កាល​ពី​ខែ​កក្កដា​មុន​នោះ បាន​ចូល​ជា​អ្នក​ចាត់​ការ​បណ្តោះអាសន្ន ​បន្ទាប់​ពី​ការ​ចាកចេញ​របស់លោក Erik ten Hag។ ក្រោម​ការ​ដឹកនាំ​របស់លោក បិសាច​ក្រហម​ទទួល​បាន​ជ័យ​ជម្នះ​បី​លើក និង​ស្មើ​មួយ ដោយ​បង្ហាញ​ពី​ភាព​រឹង​មាំ​ខាង​កលល្បិច និង​​ទម្រង់លេងយ៉ាងទាក់ទាញ។

– ទោះជាយ៉ាងណាក៏ដោយ ការតែងតាំងរបស់លោក Amorim បានកត់សម្គាល់ការផ្លាស់ប្តូរទិសដៅ ដោយអតីតគ្រូបង្វឹក Sporting Lisbon ជ្រើសរើសនាំយកក្រុមគ្រូបង្វឹកដែលបានបង្កើតឡើងរបស់លោក ដោយមិនទុកកន្លែងទំនេរសម្រាប់ Van Nistelrooy នោះទេ៕

You might like