Roma ​បញ្ចប់តំណែងលោក Juric ក្រោយចូលដឹកនាំបាន​១២ប្រកួត​

កីឡា ៖ – Roma បានដកសេចក្តីទុកចិត្តពីលោក Ivan Juric ក្នុងការបន្តដឹកនាំក្លិបទៀតហើយ ក្រោយពេលរងបរាជ័យ ៣-២ ក្នុងផ្ទះនាយប់មិញនេះ ក្រោមថ្វីជើងរបស់គូប្រជែង Bologna បើទោះបីជាទើបដឹកនាំបានត្រឹម ១២ប្រកួតក្តី។

– លោក Juric គឺជាគ្រូបង្វឹកទី៨ របស់ក្រុមរមាស Roma ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ និងបានកំពុងស្វែងអ្នកចាត់ការទូទៅទី៣ មកជំនួសតំណែងនារដូវកាលនេះផងដែរ។

– នៅចាំបានថា បុរសសញ្ជាតិក្រូអាត វ័យ ៤៩ឆ្នាំខាងលើនេះ ត្រូវបានតែងតាំងដឹកនាំ Roma ដែលលេងនៅ Serie A របស់ប្រទេសអ៊ីតាលីនាអំឡុងខែកញ្ញា ឆ្នាំ២០២៤ ជំនួសកៅអីលោក Daniele de Rossi ដែលត្រូវបានដកសេចក្តីទុកចិត្ត ដែលចូលកាន់តំណែងធំនេះបាន ៨ខែផងដែរ តពីលោក Jose Mourinho ដែលត្រូវបានបញ្ចប់តំណែងដូចគ្នា។

– អតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្លិប Torino និង Hellas Verona ផងនោះ បានចំណាយពេលដឹកនាំ Roma បាន ១២ប្រកួតជាមួយនឹងស្ថិតិឈ្នះ ៤លើក និងចាញ់ ៥លើក ដែលធ្វើឱ្យក្រុមរមាសមួយនេះ ស្ថិតនៅលេខរៀងទី១២ ក្នុងតារាងពិន្ទុជាបណ្តោះអាសន្ន ក្នុងចំណោម ២០ក្រុម និងស្ថិតក្នុងចំណាត់ថ្នាក់ទី២០ ផងដែរនៅ UEFA Europa League ដោយនៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះពីពានអឺរ៉ុបមួយនេះ៕

You might like