អន្តរជាតិះ- មនុស្សប្រហែល ៥០,០០០ នាក់ នឹងចូលរួមក្នុងបាតុកម្មដែលមានឈ្មោះថា “People’s March on Washington” នៅមុនថ្ងៃស្វា គមន៍ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក Donald Trump នេះតាមសេចក្តីរាយការណ៍របស់ កាសែត Washington Post ។
– យោងតាមកាសែត បានឲ្យដឹងថា បាតុកម្មនេះ គ្រោងធ្វើនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដែលនឹងធ្វើការតវ៉ាទាក់ទងនឹងអាទិភាពនយោបាយរបស់ប្រមុខសេតវិមានដែលទើបជាប់ឆ្នោតថ្មី។
– ទន្ទឹមនោះ ក្រុមអ្នកតវ៉ា បាននិយាយថា ពួកគេជឿថានាពេលអនាគតនឹងមានរំលោភលើសិទ្ធិស្ត្រី ជនអន្តោប្រវេសន៍ អ្នកតំណាងនៃសហគមន៍ LGBT ជនជាតិភាគតិចពូជសាសន៍ និងសាសនា ក្នុងរដ្ឋបាលរបស់លោក Trump ។
– គួរបញ្ជាក់ថា លោក Donald Trump បានឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់អាមេរិក បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ៕
