កម្ពុជា រកឃើញម្ចាស់មេដាយមាសវិញ្ញាសាបាល់ទាត់បុរស និងនារី នៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ហើយ

កីឡា ៖ ​ការប្រកួតវិញ្ញាសាបាល់ទាត់បុរស និងនារី នៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ​បានបិទបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិមិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លទ្ធផលបច្ចេកទេស៖

វិញ្ញាសាបុរស

ក. លេខ ១៖ ខេត្ត បន្ទាយមានជ័យ

ខ. លេខ ២៖ ក្រសួងការពារជាតិ

គ. លេខ ៣៖ ខេត្តត្បូងឃ្មុំ

វិញ្ញាសានារី

ក. លេខ ១៖ ខេត្តស្វាយរៀង

ខ. លេខ ២៖ ខេត្តកណ្ដាល

គ. លេខ ៣៖ ខេត្តកំពង់ស្ពឺ

សូមជម្រាបថា សម្រាប់វិញ្ញាសាបាល់ទាត់បុរស និងនារី នៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ឆ្ននេះ ​ក្រុមបុរសមាន៩ ក្រុម និងក្រុមនារីមាន៧ ក្រុម តំណាងមន្ទីរទាំង២៥ រាជធានី/ខេត្ត។ វិញ្ញាសារបាល់ទាត់បុរស មាន១៣ប្រកួត និងបាល់ទាត់នារី មាន១៣ប្រកួត៕

 

You might like