ក្លិប Al Hilal បញ្ជាក់​ពីរយៈពេលដែល Neymar នឹង​ត្រូវ​អវត្តមាន​​ដោ​យ​សា​រ​​របួស​

កីឡា ៖- ក្លឹប Al Hilal ​បាននិយាយកាលពីថ្ងៃពុធថា Neymar នឹងត្រូវអវត្តមានចន្លោះពី ៤ ទៅ ៦ សប្តាហ៍បន្ទាប់ពីការស្កេនបង្ហាញថាខ្សែប្រយុទ្ធប្រេស៊ីលបានរងរបួសសរសៃពួរ។

– កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានចំណាយពេលត្រឹមតែ ២៦ នាទីប៉ុណ្ណោះ​បន្ទាប់បានដូរចូលនៅតង់ទីពីរ មុនពេលដែលរងរបួសសរសៃពួរខាងស្តាំជាក់ស្តែងក្នុងជ័យជម្នះ ៣-០ នៅពាន AFC Champions League Elite លើក្រុម Esteghlal ​កាលពីថ្ងៃចន្ទ។

– Neymar ដែលបានផ្លាស់ពី Paris Saint-Germain ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចព្រមព្រៀងដ៏មានតម្លៃក្នុងឆ្នាំ ២០២៣ បានអវត្តមានជាងមួយឆ្នាំហើយ បន្ទាប់ពីការវះកាត់ជង្គង់ខាងស្តាំ។

– លោក Jorge Jesus គ្រូបង្វឹកក្រុម Al Hilal បាននិយាយកាលពីដើមសប្តាហ៍នេះថា Neymar នឹងខកខានការហ្វឹកហាត់យ៉ាងហោចណាស់ពីរសប្តាហ៍បន្ទាប់ពីបញ្ហារបួសចុងក្រោយរបស់គេ។​ គ្រូបង្វឹក Al Hilal បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “​ Neymar នឹងឆ្លងកាត់​ការព្យាបាល និងស្តារនីតិសម្បទា ដែលនឹងមានរយៈពេលពី ៤ ទៅ ៦ សប្តាហ៍” ។

– ក្លិប Al Hilal ដែលជាម្ចាស់ជើងឯកអារ៉ាប៊ីសាអូឌីត មិនបានចុះឈ្មោះ Neymar សម្រាប់រដូវកាល Saudi Pro League បច្ចុប្បន្នដែលបានចាប់ផ្តើមកាលពីខែមុននោះទេ។​ ប៉ុន្តែអតីតកីឡាកររបស់ក្លឹប Barcelona ដែលមានប្រាក់ឈ្នួលប្រហែល ១០០លានអឺរ៉ូ (១១២ លានដុល្លារ) ក្នុងមួយឆ្នាំ ត្រូវបានចុះបញ្ជីដើម្បីលេងក្នុងពានរង្វាន់ AFC Champions League Elite ដែលជាការប្រកួតក្លឹបដ៏ធំបំផុតរបស់អាស៊ី៕

You might like