មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ អះអាងថា គិតត្រឹមថ្ងៃទី៣វិច្ឆិកា កម្ពុជាចម្រាញ់រ៉ែមាសបានជិត១៣តោន តែកំពុងប្រឈមនឹងអាជីវកម្មខុសច្បាប់

ភ្នំពេញ៖ ថ្លែងក្នុងសន្និសិទកាសែត កាលពីព្រឹកថ្ងៃពុធទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣វិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាចម្រាញ់រ៉ែមាស បានចំនួន៨០៧ដុំ គិតជាទម្ងន់សរុបប្រមាណ១២៥៣៦,៩៦គីឡូក្រាម ខណៈក្រុមហ៊ុន រ៉ុង ឆេង (Rong Cheng) ផលិតបាន១២ដុំ ឬស្មើនឹងប្រមាណ២២គីឡូ២៧៩ក្រាម ហើយក៏កំពុងជួបបញ្ហានៃការលួចធ្វើអាជីវកម្មខុសច្បាប់ពីសំណាក់ជនទុច្ចរិតផងដែរ…។

សន្និសីទសារព័ត៌មាន (ប្រភពរូបភាព៖ វីដេអូ ទទក)
សន្និសីទសារព័ត៌មាន (ប្រភពរូបភាព៖ វីដេអូ ទទក)

បើតាមលោក អ៊ឹង ឌីប៉ូឡា ក្រុមហ៊ុន រ៉ុង ឆេង (Rong Cheng) ចម្រាញ់រ៉ែមាសបានតិច ក៏ព្រោះតែក្រុមហ៊ុនមួយនេះ ជួបផលវិបាកលើប្រតិបត្តិការរុករករបស់ខ្លួន ដែលជួបនឹងឧបសគ្គនៃរណ្តៅអាជីវកម្មរ៉ែខុសច្បាប់យ៉ាងអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោកថា ក្រុមហ៊ុនបានជួបផលវិបាកនូវពេលអណ្តូងរ៉ែជីកទៅក្នុងដីប៉ះចំរណ្តៅក្រុមអាជីវកម្មរ៉ែខុសច្បាប់ ហើយទឹកបានលិចចូលទៅក្នុងរណ្តៅរបស់ក្រុមហ៊ុន បង្កឱ្យសង្វាក់ផលិតកម្មរាំងស្ទះ និងមានភាពយឺតយ៉ាវ។ ចំពោះការធ្វើសន្និសីទសារព័ត៌មាននេះដែរ ក្នុងគោលដៅផ្សព្វផ្សាយ «អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យ» ដែលបង្កឡើងដោយក្រុមជនទុច្ចរិត លួចធ្វើអាជីវកម្មរ៉ែខុសច្បាប់។ យ៉ាងណា លោក អ៊ឹង ឌីប៉ូឡា បញ្ជាក់ថា សម្រាប់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មានដំណើរការល្អ គ្មានបញ្ហាអ្វីឡើយ។

ក្នុងនាមជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា បានប្តេជ្ញាថា ក្រសួងជំនាញ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងចុះបង្ក្រាបនូវសកម្មភាពនៃការលួចធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យទាំងនោះឱ្យខាងតែបាន និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដើម្បីស្វែងរកប្រភពចំណូលនៃថវិកាជាតិការលប់បំបាត់អាជីវកម្មទាំងហ្លាយណាដែលបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាដើម។ ទន្ទឹមនឹងនោះ ក្រសួងក៏មានផែនការធានាដល់ការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាពរបស់ក្រុមហ៊ុនស្របច្បាប់ផងដែរ។

ឧបករណ៍ចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល Renaissance Minerals ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា។
ឧបករណ៍ចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល Renaissance Minerals ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានក្រុមហ៊ុនធ្វើអាជីវកម្មចម្រាញ់រ៉ែមាស ចំនួន១០ ដែលកំពុងប្រតិបត្តិការស្របច្បាប់រួមមាន៖ ទី១.ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល Renaissance Minerals ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា, ទី២.ក្រុមហ៊ុន រ៉ុង ឆេង Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ដែលក្រុមហ៊ុនទាំងពីរនេះធ្វើអាជីវកម្មនៅខេត្តមណ្ឌលគិរី។ ទី៣.ក្រុមហ៊ុន អូរេនថល វីសដូ (Oriental Wisdow) ស្ថិតនៅតំបន់ភ្នំប៉ាង, ទី៤.ក្រុមហ៊ុន មេសកូ ហ្គោល (Mesco Gold) ស្ថិតនៅអូរយ៉ាវដាវ ដែលមានប្រតិបត្តិការអាជីវកម្មនៅខេត្ដរតនគិរី។

រោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល Renaissance Minerals ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា។
រោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល Renaissance Minerals ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា។

ទី៥.ក្រុមហ៊ុន ហ្សិនសាន (Xinshan), និងទី៦.ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតក្នុងតំបន់ភ្នំម្លុង ខេត្តព្រះវិហារ។ ទី៧.ក្រុមហ៊ុន ជៀនហ្សៀ មីននីង អ៊ីនើជី (Jiangxia Mining Energy) ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ។ ទី៨.ក្រុមហ៊ុន ឡេត ឆេង មីននីង (LATE CHENG MINING), និងទី៩.ក្រុមហ៊ុន កម្ពុជា ខេ៨៨ (Cambodia K88) ដែលក្រុមហ៊ុនទាំងពីរកំពុងធ្វើអាជីវកម្មនៅតំបន់ភ្នំជី ខេត្តកំពង់ធំ។ និងចុងក្រោយគេ គឺទី១០.ក្រុមហ៊ុន ភូ យ័ន (Phu Yuan) ធ្វើអាជីវកម្មនៅភ្នំព្រឹក ខេត្ដបាត់ដំបង៕

សកម្មភាពបង្ក្រាបបទល្មើសអាជីវកម្មខុសច្បាប់ (ប្រភពរូបភាព៖ វីដេអូ ទទក)

You might like