បញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូទៅសាលាដំបូងខេត្តបន្ទាយមានជយ័

បន្ទាយមានជ័យ ៖- ព្រឹក ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២៤ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជយ័ បាន បញ្ជូនជនសង្សយ័និងវត្ថុតាង នៃបទល្មើស លួច ម៉ូតូ ទៅសាលាដំបូងខេត្ត បន្ទាយមានជយ័ ដើម្បីបន្តរនិតិវិធីតាមច្បាប់ បន្ទាប់ពី ចាប់ខ្លួនបាន នៅរសៀលថ្ងៃទី ៤ខែវិច្ឆិកា កន្លងទៅនេះ។

– ជនរងគ្រោះ ម្ចាស់ម៉ូតូ មាន ឈ្មោះ ពេជ្រ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានជនមិនស្គាល់មុខលួចម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ព្រីងទុំ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ខណៈ ទុកម៉ូតូនៅកន្លែងធ្វើការ កាលពីថ្ងៃខែឆ្នាំដដែល នៅចំណុចមុខបណ្ណាគារអប្សរា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

– ក្រោយពីទទួលពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះដល់កន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១១ និង០០នាទី ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ឃីម កំសត់ ភេទប្រុស អាយុ១៨ឆ្នាំ
នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ ព្រមទាំងវត្ថុតាងម៉ូតូ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ហើយបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។

– លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

– លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

– ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ៕

You might like