អបអរសាទរ! កម្ពុជាឈរលំដាប់លេខរៀងទី២ នៃការប្រកួតកីឡាហែលទឹកពាក់ជើងទា​ជើងឯកអាស៊ីអាគ្នេយ៍

កីឡា៖​- កម្ពុជាឈរលំដាប់លេខរៀងទី២ នៃការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី០១ ឆ្នាំ២០២៤ ​ CMAS 1st SEA Finswimming Championship Indoor ដោយទទួលបានមេដាយសរុបចំនួន ១៥គ្រឿង​ រួមមាន​ មាស​ចំនួន​ ០២​គ្រឿង​ ប្រាក់​ចំនួន​ ០៧​ គ្រឿង​ នឹង​សំរឹទ្ធិ​ចំនួន​ ០៦​គ្រឿង​ ខណៈ​ប្រទេស​វៀតណាម​ឈរ​លំដាប់​លេខ​រៀង​ទី១​ ដែល​មាន​មេដាយ​សរុប​ចំនួន​ ៣៩គ្រឿង​។

– គួររំលឹក​ដែរ​ថា​ ការ​ប្រកួត​កីឡា​ហែលទឹក​ពាក់​ជើងទា​ អាស៊ីអាគ្នេយ៍​ លើក​ទី១​ នេះ​​មាន​ ៧​ប្រទេស​មក​ចូលរួម​គឺ​ម្ចាស់​ផ្ទះ​កម្ពុជា វៀតណាម​ ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន និង​សរុប​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​មាន​ ៦២នាក់។​​ ការ​ប្រកួត​នេះ​បានធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី១​ ដល់​ ៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ដោយ​ប្រើប្រាស់​អាង​ហែលទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕​

You might like