ក្លិបអារ៉ាប៊ីសាអូឌីត ចង់ចុះហត្ថលេខាយក Salah ​មុនការប្រកួត Club World Cup

កីឡា៖ – ក្លិបម្ចាស់ជើងឯកអារ៉ាប៊ីសាអូឌីត Al-Hilal ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ ​Liverpool កីឡាករ Mohamed Salah ទាន់ពេលសម្រាប់ការប្រកួត Club World Cup នៅរដូវក្ដៅខាងមុខ។

– Salah វ័យ ៣១ ឆ្នាំនឹងផុតកុងត្រានៅដំណាច់រដូវកាលនេះ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។ កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Saudi Pro League ​រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងក្រុមជើងឯកនាពេលនោះ។ ចំណែកគូប្រជែងនៅលីគ Al-Ittihad បាន​ធ្វើការដេញថ្លៃ ១៥០លានផោន​សម្រាប់ Salah ប៉ុន្តែត្រូវបានបដិសេធដោយ Liverpool កាលពីរដូវក្តៅ​៕

You might like