អន្តរជាតិះ- Neymar បានរងរបួសថ្មី ហើយត្រូវបានបង្ខំឱ្យចេញក្នុងអំឡុងពេលក្រុម Al-Hal ទទួលបានជ័យជម្នះ AFC Champions League លើក្រុម Esteghlal កាលពីយប់មិញ។ ៣គ្រាប់របស់ក្រុម Al-Hal រកបានដោយកីឡាករ Aleksandar Mitrovic ទាំង៣គ្រាប់។
– ប៉ុន្តែជ័យជំនះរបស់ Al-Hilal បានបន្សល់ទុករបួសរបស់ Neymar ក្រោយលេងបានត្រឹមតែ ២៩ នាទីបន្ទាប់ពីត្រូវបានដូរជំនួសនៅពាក់កណ្តាលតង់ទី ២ ។
– ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះដែលទើបតែត្រលប់មកពីសកម្មភាពវិញបាន២ប្រកួត ក្រោយពេលសម្រាបព្យាបាលរបួសជាងមួយឆ្នាំបន្ទាប់ពីមានរបួសជង្គង់ធ្ងន់ធ្ងរ ហើយពេលនេះត្រូវបានបង្ខំចិត្តចាកចេញដោយសារបញ្ហារបួសភ្លៅ។ ហើយប្រភពក្រៅផ្លូវការថា Neymar នឹងអវត្តមាន ៣-៤ សប្តាហ៍៕
