អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានអះអាងថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងជំរុញដោយចំហរឲ្យទ្វីបអឺរ៉ុបចូលរួមប្រយុទ្ធដោយផ្ទាល់ជាមួយទីក្រុងមូស្គូ។ លោក Lavrov ក៏បានចេញការព្រមានក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកនៅក្នុងសន្និសីទស្តីពីការបង្កើតអនាគតក្នុងទីក្រុងមូស្គូកាលពីថ្ងៃចន្ទម្សិលមិញ។
– និយាយអំពីជម្លោះអ៊ុយក្រែន អ្នកការទូតកំពូលរុស្ស៊ីរូបនោះបានសង្កត់ធ្ងន់ថា ពួក Anglo-Saxons សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រំពឹងថានឹងកម្ចាត់ប្រទេសរបស់យើងដោយកណ្តាប់ដៃនៃរបប Kiev ដូចហ៊ីត្លែរ ដែលប្រមូលផ្តុំប្រទេសភាគច្រើននៅអឺរ៉ុបក្រោមបដាណាស៊ីអញ្ចឹងដែរ។
– លោកបាននិយាយថា ខាងលើនេះជាផែនការបម្រុងទុក ក្នុងករណីដែលមេដឹកនាំអ៊ុយក្រែនលោក Zelensky បរាជ័យ។ ដូច្នេះពួកគេបាន និងកំពុងរៀបចំទ្វីបអឺរ៉ុបទាំងមូលដើម្បីប្រញាប់ប្រញាល់ចូលទៅក្នុងដំណើរផ្សងព្រេងក្នុងការធ្វើអត្តឃាត ដោយហក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធដោយផ្ទាល់ជាមួយរុស្ស៊ី។
– លោក Lavrov បានសម្តែងការសោកស្តាយ ខណៈដែលឥស្សរជនដែលកំពុងកាន់អំណាចនៅក្នុងប្រទេសជាច្រើននៅអឺរ៉ុបមិនឃើញអនាគតសម្រាប់ខ្លួនគេក្នុងការបង្កើតពិភពលោកពហុប៉ូល។ ផ្ទុយទៅវិញ ពួកគេកំពុងស្វែងរកសេចក្ដីសង្គ្រោះពីអនុត្តរភាពបរទេសទៅវិញ។ លោកក៏បានរំលឹកពីរបៀបដែលអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានស្វាគមន៍ការប្រកាសកាលពីខែកក្កដាដែលថាសហរដ្ឋអាមេរិកនឹងដាក់មីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងប្រទេសអាល្លឺម៉ង់។ យោងតាមលោក Lavrov នេះមិនមែនជាពេលដែលលោក Scholz បរាជ័យក្នុងការក្រោកឈរឡើងសម្រាប់ប្រទេសរបស់គាត់នោះទេ។
– សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ធ្លាប់បាននិយាយថា រដ្ឋាភិបាលអាល្លឺម៉ង់បានដោះស្រាយដោយអាម៉ាស់ជាមួយនឹងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៃបំពង់បង្ហូរឧស្ម័ន Nord Stream ដែលវាបានបំផ្លាញផលប្រយោជន៍ជាមូលដ្ឋាននៃសេដ្ឋកិច្ចអាល្លឺម៉ង់ និងប្រជាជនអាល្លឺម៉ង់។
– មន្ត្រីជាន់ខ្ពស់រុស្ស៊ី រួមទាំងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានចង្អុលមុខអាមេរិកថា ជាពិរុទ្ធជន សម្រាប់ការផ្ទុះ Nord Stream នៅខែកញ្ញា ឆ្នាំ២០២២។ ពួកគេថែមទាំងបានអះអាងថា ក្រុងវ៉ាស៊ីនតោនមានមធ្យោបាយបច្ចេកទេសក្នុងការអនុវត្តប្រតិបត្តិការនេះ ហើយគេឈរដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការបំផ្លាញបំពង់បង្ហូរប្រេងសំខាន់ៗ ខណៈគេគិតថាការវាយប្រហារនោះ បានរំខានការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីដល់សហភាពអឺរ៉ុប និងបង្ខំឱ្យប្លុកនេះផ្លាស់ប្តូរទៅទទួលយកប្រេងពីសហរដ្ឋអាមេរិកដែលមានតម្លៃថ្លៃជាង។

– លោក Lavrov ក៏បានពណ៌នានូវសំណើរបស់លោក Zelensky ដែកស្នើទៅប្រទេសលោកខាងលិច ដើម្បីអនុញ្ញាតឱ្យក្រុងកៀវប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយបរទេសសម្រាប់ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ហើយនោះជាសំណើមិនប្រុងប្រយ័ត្ន និងគ្រោះថ្នាក់៕
