ភ្នំពេញ ៖ – កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនិងករណី ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចំនួន០៦ករណីនៅល្ងាចថ្ងៃទី ៤ ខែ វិឆ្ឆិកា ២០២៤នេះ។
– កម្លាំងបានស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង០០នាទី នៅចំណុចផ្លូវព្រះមុន្នីរ៉ត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
– ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ រិន សុវណ្ណារ័ត្ន ហៅ គោ អាយុ ១៨ឆ្នាំ .ទី២ ឈ្មោះ ភក្តី ដូណា ហៅ ភូ អាយុ ១៨ឆ្នាំ .ទី៣ ឈ្មោះ អាត លៃហេង ហៅ ហេង អាយុ ១៨ឆ្នាំ។
– របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពឆក់ ចំនួន៦លើក មាន៣លើក ក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និង៣លើកទៀត ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។និងដកហូតម៉ូតូធ្វើ សកម្មភាពចំនួន២គ្រឿង ។
– បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
