ជំនួបរវាង Valencia ​នឹង Real ​នៅ LaLiga ​អាចនឹងត្រូវពន្យារពេលដោយសារព្យុះ

កីឡាះ- យោងតាមសេចក្ដីរាយការណ៍ពី Nacho Sanchis ​បានឲ្យដឹងថា ព្យុះដ៏ធំមួយឈ្មោះ DANA បានវាយប្រហារខេត្ត Valencia យ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យមានការសង្ស័យ​អំពីការប្រកួតរវាងក្រុម Real Madrid និង Valencia ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍នេះ អាចនឹងត្រូវពន្យារពេល។

– ព្យុះនេះបាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ​ ដោយបានឆក់យកជីវិតមនុស្សជាង ៥០ នាក់ និងប៉ះពាល់ដល់គ្រួសាររាប់មិនអស់នៅទូទាំងតំបន់។

– យ៉ាងណាមិញការប្រកួត Copa del Rey រវាងក្រុម Valencia និង Levante ត្រូវបានពន្យារពេលរួចហើយ ដោយបង្ហាញពីការរំខានធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះនេះ៕

 

You might like