កីឡា ៖ – លោក Ruud van Nistelrooy បានរីករាយនឹងការចាប់ផ្តើមដ៏ជោគជ័យក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរបស់ Manchester United ខណៈដែលក្រុមរបស់លោកបានយកឈ្នះលើក្រុម Leicester ដោយលទ្ធផល ៥-២ ដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃពានរង្វាន់ EFL Cup ។
– ជ័យជម្នះនេះបានកើតឡើងពីរថ្ងៃបន្ទាប់ពី Van Nistelrooy ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្ន ក្រោយពីការបណ្តេញលោក Erik ten Hag ចេញពីតំណែងកាលពីថ្ងៃចន្ទ។
– យ៉ាងណាមិញ៥គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Mna Utd យប់មិញ រកបានដោយកីឡាករ Casemiro ២គ្រាប់នាទីទី១៥,នាទីទី៣៩។ Fernandes រកបាន២គ្រាប់នាទីទី៣៦,៥៩ និង Garnacho នាទីទី២៨។
– ការយកឈ្នះលើក្រុម Leicester នេះធ្វើឲ្យ Manchester United ឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃពានរង្វាន់ EFL Cup ដោយត្រូវប៉ះក្រុមមាន់ខ្នាយមាស Tottenham Hotspur៕
