ហ្សកហ្ស៊ី​នឹង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ បន្ទាប់​ពី​បក្ស​ប្រឆាំង​បដិសេធលទ្ធផលបោះ​​ឆ្នោត

អន្តរជាតិះ- មន្ត្រីរៀបចំការបោះឆ្នោតហ្សកហ្ស៊ី មានបំណងរាប់សន្លឹកឆ្នោតឡើងវិញនៅការិយាល័យបោះឆ្នោតជ្រើសរើសដោយចៃដន្យចំនួន ៥ នៅក្នុងមណ្ឌលបោះឆ្នោតនីមួយៗនៅថ្ងៃអង្គារ។ ការរាប់សន្លឹកឆ្នោតទ្បើងវិញនេះ ក្រោយពីគណបក្សប្រឆាំងបានប្រកាសមិនទទួលយកលទ្ធផលនៃការបោះឆ្នោតសភាកាលពីចុងសប្តាហ៍មុន ដោយចោទប្រកាន់ថា ជាការក្លែងបន្លំ បន្ទាប់ពីគណបក្សកាន់អំណាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។

– នៅក្នុងរដ្ឋធានី Tbilisi ការគណនាឡើងវិញនូវលទ្ធផលបោះឆ្នោតនឹងចាប់ផ្តើមនៅពេលល្ងាច ជាមួយនឹងនីតិវិធីស្រដៀងគ្នានៅក្នុងតំបន់ហ្សកហ្ស៊ី ។ នេះបើយោងតាមការប្រកាសដែលធ្វើឡើងដោយគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតកាលពីថ្ងៃចន្ទ ហើយ អ្នកសង្កេតការណ៍ដែលមានការអនុញ្ញាតរួចហើយពីគណកម្មាធិការបោះឆ្នោតនឹងមានវត្តមាននាពេលនោះ។

– គួររំលឹកថា គណបក្ស Georgian Dream ដែលជាគណបក្សប្រជានិយមអភិរក្សនិយមដែលកំពុងគ្រប់គ្រងប្រទេសនេះ បានទទួលសំឡេងតិចជាង 54% ក្នុងចំនួនសន្លឹកឆ្នោតជាង 99.9% ដែលត្រូវបានរាប់រួចហើយ។ គណបក្សប្រឆាំងចំនួន ៤ ដែលបានឆ្លងផុតកម្រិត 5% ដើម្បីចូលសភាកំពុងគំរាមកំហែងនិងបដិសេធមិនចូលរួមក្នុងសភាអាណត្តិថ្មី ដែលបេក្ខជនរបស់ពួកគេឈ្នះនោះទ្បើយ ដោយសារតែចោទថា មានការបន្លំសន្លឹកឆ្នោត។

– គណបក្ស​ប្រឆាំង​ដែល​គាំទ្រ​ដោយលោកខាងលិច​បាន​ចោទ​រដ្ឋាភិបាល​ថា​បាន​បោកប្រាស់​ការបោះឆ្នោត។ ក្នុងអំឡុងពេលនៃការតវ៉ានៅទីក្រុង Tbilisi កាលពីថ្ងៃច័ន្ទ ពួកគេបានប្រកាសថាពួកគេនឹងទទួលការបោះឆ្នោតដែលត្រូវបានត្រួតពិនិត្យដោយអន្តរជាតិថ្មីមួយទៀត។

– អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានចោទប្រកាន់រដ្ឋាភិបាលហ្សកហ្ស៊ី ពីបទទិញសន្លឹកឆ្នោត និងការបំភិតបំភ័យអ្នកបោះឆ្នោត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានធម្មតាមួយកាលពីថ្ងៃចន្ទ លោកបានជំរុញប្រទេសនេះឱ្យ “ប្តេជ្ញាចិត្តឡើងវិញចំពោះគន្លងប្រជាធិបតេយ្យអឺរ៉ុប-អាត្លង់ទិក” ដោយនិយាយអំពីការរិះគន់របស់លោកខាងលិចចំពោះគោលនយោបាយរបស់ហ្សកហ្ស៊ី។

– មន្ត្រីរូបនេះបានព្រមានថា យើងបានមើលឃើញពីផលវិបាកបន្ថែមទៀតប្រសិនបើទិសដៅរបស់រដ្ឋាភិបាលហ្សកហ្ស៊ីមិនផ្លាស់ប្តូរ។ មន្ត្រីរូបនោះថែមទាំងបានព្រមានថា ជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនាពេលអនាគតដល់ Tbilisi នឹងត្រូវបានពិនិត្យឡើងវិញ។

– ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា មេដឹកនាំនៃបណ្តាប្រទេស EU នឹងពិចារណាពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅក្នុងរដ្ឋ Georgia ក្នុងអំឡុងពេលកិច្ចប្រជុំក្រៅផ្លូវការមួយនៅខែក្រោយ។

– នៅឆ្នាំនេះ រដ្ឋាភិបាលហ្សកហ្ស៊ីបានអនុម័តច្បាប់មួយចំនួនដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានពិពណ៌នាថាជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេស។ ក្នុង​ចំណោម​នោះ មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ជា​សាធារណៈ​ថា ពួកគេ​បាន​ទទួល​ជំនួយ​ពី​បរទេស។

– ប្រធានាធិបតីបារាំងដើមកំណើតហ្សកហ្ស៊ី លោក Salome Zourabichvili បានអះអាងថា ការបោះឆ្នោតគឺជាប្រតិបត្តិការពិសេសរបស់រុស្ស៊ី និងរៀបចំដោយរុស្ស៊ី។ ដូច្នេះហើយបានជាក្រសួងការបរទេសសហរដ្ឋអាមេរិកបានបដិសេធមិនគាំទ្រ។ ប៉ុន្តែទីក្រុងមូស្គូបានថ្លែងថា វាមិនដូចលោកខាងលិចចោទនោះទេ ហើយពួកគេព្យាយាមប្រើឥទ្ធិពលមិនត្រឹមត្រូវ ឬគៀបសង្កត់លើស្ថានភាពនៅក្នុងប្រទេសនោះទេ៕

 

You might like