រថយន្ត០៣គ្រឿងបុកគ្នា បណ្តាលឲ្យជនជាតិចិន២នាក់បានស្លាប់ភ្លាមៗនៅបណ្ដោយផ្លូវជាតិលេខ១

ខេត្តកណ្តាល៖ – តាមរយៈ (ព័ត៌មានបឋម) បានឱ្យដឹងថា ៖ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ មានរថយន្ត៣គ្រឿងបុកគ្នាបណ្ដាលឲ្យជនជាតិចិន០២នាក់ស្លាប់នៅកន្លែងកើតហេតុ ។

ករណីនេះកើតឡើងនៅតាមលើកំណាត់ផ្លូវជាតិលេខ១ ក្នុងចំណុចភូមិពោធិ៍មាវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

– បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ៖ មានរថយន្ត០១គ្រឿងម៉ាករ៉ាត់ទ័រពណ៌ខ្មៅស្លាកលេខកម្ពុជាNQPKARIN បើកបរទិសដៅពីកើតទៅលិចបើកបរដោយជនជាតិចិននិងអ្នករួមដំណើរ០៣នាក់ទៀតមិនស្គាល់អត្តសញ្ញាណមកដល់ចំណុចកើតហេតុបានឡើងវ៉ាជែងរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ក្រហមស្លាកលេខ ភ្នំពេញ -2AS-4195 បើកបរទិសដៅស្របគ្នាក្នុងហេតុការណ៍ឡើងវ៉ាជែងនេះបណ្ដាលឲ្យទៅបុកចំពេញពីមុខនិងរថយន្តក្រុងក្រុមហ៊ុន ដាន ដាន កម្ពុជា-វៀតណាម ដឹកអ្នកដំណើរបញ្ច្រាសទិសគ្នា ពីលិចទៅកើតឆ្ពោះទៅក្រុងបាវិតយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរអង្គុយពីមុខស្លាប់បាត់បង់ជីវិតចំនួនពីរនាក់នៅនឹងកន្លែងកើតហេតុអ្នករួមដំណើរអង្គុយពីក្រោយ២នាក់រងរបួសស្រាល។

– ចំណែករថយន្តហាយឡេនឌ័របានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តបង្ករម៉ាករ៉ាត់ទ័របណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ។

បច្ចុប្បន្នរថយន្តទាំងបីគ្រឿងត្រូវបានកម្លាំងជំនាញចរាចរណ៍នៃអធិការស្រុកកៀនស្វាយចុះទៅពិនិត្យនិងធ្វើការវាស់វែងរីឯសាកសពជនរងគ្រោះ រង់ចាំពិនិត្យនិងប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។
សូមបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីជីវិតខ្លួនឯង នឹងអ្នកដទៃ ថ្ងៃនេះ ថ្ងៃស្អែក គ្មានករណីគ្រោះថ្នាក់ចរាចរណ៍៕

You might like