មនុស្ស១២៦នាក់ស្លា.ប់និងបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងប្រទេសហ្វីលីពីន

ម៉ានីល៖ ចំនួនអ្នកស្លាប់ និងបាត់ខ្លួននៅក្នុងទឹកជំនន់ដ៏ធំ និងការរអិលបាក់ដីដែលបង្កឡើងដោយព្យុះត្រូពិចត្រាមី (Trami) នៅក្នុងប្រទេសហ្វីលីពីន កើនឡើងដល់ជិត១៣០នាក់ ខណៈប្រធានាធិបតីអះអាងថា មនុស្សជាច្រើនត្រូវការការសង្គ្រោះបន្ទាន់…។

ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បានឱ្យដឹងថា ព្យុះត្រាមីបានបោកបក់ចេញពីភាគពាយ័ព្យប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៥តុលា ដោយបានបណ្តាលឱ្យមនុស្សយ៉ាងតិច៨៥នាក់បានស្លាប់ និង៤១នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងព្យុះដ៏អាក្រក់បំផុត និងបំផ្លិចបំផ្លាញបំផុតរបស់ប្រជុំកោះអាស៊ីអាគ្នេយ៍មកទល់ពេលនេះ។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈទទួលបានរបាយការណ៍មកពីតំបន់ដាច់ស្រយាល។ ប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ផ្សេងទៀត ព្រមទាំងសុនកហិតក្លិន បានជីករកអ្នកភូមិម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួនពីរនាក់ចុងក្រោយនៅទីក្រុង Talisay នៃខេត្ត Batangas។ មឈូសផ្ទុកសាកសពជនរងគ្រោះដែលបានរកឃើញនៅក្នុងគំនរភក់ ផ្ទាំងថ្ម និងដើមឈើដែលដួលរលំចុះតាមជម្រាលភ្នំ ត្រូវបានតម្រៀបជាជួរនៅក្នុងកន្លែងហាត់ប្រាណមួយកន្លែងនៅកណ្តាលទីក្រុង។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ លោក ម៉ាកូស បានលើកឡើងពីការព្រួយបារម្ភលើរបាយការណ៍របស់អ្នកព្យាកររបស់រដ្ឋាភិបាល ដែលថា ព្យុះទី១១ វាយលុកប្រទេសហ្វីលីពីននៅឆ្នាំនេះ អាចបត់ត្រឡប់ក្រោយនៅសប្តាហ៍ក្រោយ ដោយសារវាត្រូវបានរុញត្រឡប់មកវិញដោយខ្យល់សម្ពាធខ្ពស់នៅសមុទ្ទចិនខាងត្បូង។ ព្យុះ​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា ​នឹង​វាយ​ប្រហារ​ប្រទេស​វៀតណាម​នៅ​ចុង​សប្តាហ៍​នេះ​ ប្រសិន​បើ​វា​មិនចុះខ្សោយកម្លាំង​នោះ​ទេ​។ រដ្ឋាភិបាលហ្វីលីពីនបានបិទសាលារៀន និងការិយាល័យរដ្ឋាភិបាលក្នុងថ្ងៃទីបី ដើម្បីរក្សាសុវត្ថិភាពមនុស្សរាប់លាននាក់នៅលើកោះ Luzon។ សេវាសាឡាងអន្តរកោះ ក៏ត្រូវបានផ្អាកផងដែរ ធ្វើឱ្យមនុស្សរាប់ពាន់ត្រូវជាប់គាំង។ ជារៀងរាល់ឆ្នាំ ព្យុះត្រូពិច និងព្យុះទីហ្វុងប្រហែល២០ បានវាយលុកប្រទេសហ្វីលីពីន ដែលជាប្រជុំកោះអាស៊ីអាគ្នេយ៍ ស្ថិតនៅចន្លោះមហាសមុទ្ទប៉ាស៊ីហ្វិក និងសមុទ្ទចិនខាងត្បូង។ ក្នុងឆ្នាំ២០១៣ ព្យុះទីហ្វុង Haiyan ជាព្យុះស៊ីក្លូនត្រូពិចដ៏ខ្លាំងបំផុតមួយដែលត្រូវបានកត់ត្រា បានធ្វើឱ្យមនុស្សជាង៧៣០០នាក់ស្លាប់ ឬបាត់ខ្លួន និងបំផ្លិចបំផ្លាញភូមិទាំងមូល៕

លោក ហ្វឺឌីណាន់ ម៉ាកូស
លោក ហ្វឺឌីណាន់ ម៉ាកូស

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ លោក ម៉ាកូស បានលើកឡើងពីការព្រួយបារម្ភលើរបាយការណ៍របស់អ្នកព្យាករណ៍របស់រដ្ឋាភិបាលដែលថា ព្យុះទី១១ ដែលវាយលុកប្រទេសហ្វីលីពីននៅឆ្នាំនេះ អាចបត់ត្រឡប់ក្រោយនៅសប្តាហ៍ក្រោយ ដោយសារវាត្រូវបានរុញត្រឡប់មកវិញដោយខ្យល់សម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូង។ ព្យុះ​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​វាយ​ប្រហារ​ប្រទេស​វៀតណាម​នៅ​ចុង​សប្តាហ៍​នេះ​ ប្រសិន​បើ​វា​មិនចុះខ្សោយកម្លាំង​នោះ​ទេ​។ រដ្ឋាភិបាលហ្វីលីពីនបានបិទសាលារៀន និងការិយាល័យរដ្ឋាភិបាលក្នុងថ្ងៃទីបី ដើម្បីរក្សាសុវត្ថិភាពមនុស្សរាប់លាននាក់នៅលើកោះ Luzon។ សេវាសាឡាងអន្តរកោះក៏ត្រូវបានផ្អាកផងដែរ ដែលធ្វើឱ្យមនុស្សរាប់ពាន់ត្រូវជាប់គាំង។ ជារៀងរាល់ឆ្នាំ ព្យុះត្រូពិច និងព្យុះទីហ្វុងប្រហែល២០ បានវាយលុកប្រទេសហ្វីលីពីន ដែលជាប្រជុំកោះអាស៊ីអាគ្នេយ៍ ស្ថិតនៅចន្លោះមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង។ ក្នុងឆ្នាំ២០១៣ ព្យុះទីហ្វុង Haiyan ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏ខ្លាំងបំផុតមួយដែលត្រូវបានកត់ត្រា បានធ្វើឱ្យមនុស្សជាង ៧៣០០នាក់ស្លាប់ ឬបាត់ខ្លួន និងបំផ្លិចបំផ្លាញភូមិទាំងមូល៕

You might like