ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនាថ្ងៃទី២៧តុលា ឆ្នាំ២០២៤ថា ព្យុះទី២០ឈ្មោះត្រាមី និងព្យុះទី២១ឈ្មោះកងរី (Kong-rey) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ គ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គនិងលើកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពអតិបរមា៣២អង្សាសេ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី១៩ ខែតុលា។ ទន្ទឹមនឹងនោះ មានខ្យល់បក់ មកពីទិសពាយ័ព្យ និងទិសបស្ចិម មានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប រៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើ ផ្ទៃដី៥៥ភាគរយ។
រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពអតិបរមា៣០អង្សាសេ។ ខ្យល់បក់មកពីទិសពាយ័ព្យនិងបស្ចិមមានល្បឿនមធ្យម៩,៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រ័តនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ។

ដោយទ្បែក តំបន់មាត់សមុទ្ទសីតុណ្ហភាពអប្បបរមា២២អង្សាសេ និងសីតុណ្ហភាពអតិបរមា៣១អង្សាសេ។ ខ្យល់បក់ មកពីទិសពាយ័ព្យមានល្បឿន មធ្យម ៥,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើ ផ្ទៃដី២៥ភាគរយ។ លើសពីនេះ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

