អាមេរិក​កំពុង​ស៊ើបអង្កេត​ករណី​លេច​ធ្លាយ​ឯកសារ​ស្តីពី​ផែនការ​របស់​អ៊ីស្រាអែល​ក្នុង​ការ​វាយប្រហារ​អ៊ីរ៉ង់

អន្តរជាតិះ- សេតវិមានបានបង្ហើបឲ្យដឹងថា ក្រសួងការពារជាតិអាមេរិកកំពុងស៊ើបអង្កេតលើការលេចធ្លាយឯកសារសម្ងាត់ស្តីពីការត្រៀមលក្ខណៈរបស់អ៊ីស្រាអែលសម្រាប់ការវាយប្រហារសងសឹកដែលអាចកើតមានលើអ៊ីរ៉ង់។

– អ្នកនាំពាក្យសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា មន្ទីរបញ្ចកោណនឹងព្យាយាមកំណត់ពីរបៀបដែលឯកសារលេចធ្លាយ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើអ៊ីនធឺណិត។ ឯកសារនេះត្រូវបានគេជឿថាត្រូវបានផលិតឡើងដោយភ្នាក់ងារពាក់ព័ន្ធមន្ទីរប៉ង់តាហ្គោនចំនួនពីរ ហើយចុះថ្ងៃទី ១៥ និង ១៦ ខែតុលា ឆ្នាំ២០២៣។ ពួកគេវាយតម្លៃពីការត្រៀមលក្ខណៈរបស់យោធាអ៊ីស្រាអែលក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយកាំជ្រួចដ៏ធំរបស់អ៊ីរ៉ង់កាលពីថ្ងៃទី ១ខែតុលា កន្លងទៅ។

– ឯកសារមួយក្នុងចំនោមឯកសារនោះបានចង្អុលបង្ហាញថាទំហំ និងវិសាលភាពនៃការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់មិនអាចត្រូវបានគេព្យាករណ៍ច្បាស់លាស់នោះទេ តែវាមានឥទ្ធិពលខ្លាំងណាស់។ យ៉ាងណាក៏ឯកសារនោះ អាមេរិក​មិន​បាន​សង្កេត​ឃើញ​ការ​បង្ហាញ​ថា​អ៊ីស្រាអែល​មាន​បំណង​ប្រើ​អាវុធ​នុយក្លេអ៊ែរនោះ​ទេ។ ចំណែកអ៊ីស្រាអែលក៏មិនបានបញ្ជាក់ជាសាធារណៈថាខ្លួនមានអាវុធនុយក្លេអ៊ែរនោះដែរ។

– លោក Kirby បាននិយាយថា លោកប្រធានាធិបតី Joe Biden មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការលេចធ្លាយព័ត៌មានដែលបានចាត់ថ្នាក់ចូលទៅក្នុងដែនសាធារណៈ ដែលមិនគួរកើតឡើង។ លោក បានបន្ថែមថា មន្ត្រីអាមេរិកកំពុងទាក់ទងជាមួយសមភាគីអ៊ីស្រាអែលដើម្បីបញ្ជាក់អំពីការលេចធ្លាយឯកសារសម្ងាត់នោះ។លោក​បាន​បញ្ជាក់​ថា វិធានការ​ចាំបាច់​នឹង​ត្រូវ​ធ្វើ​ដោយ​ផ្អែក​លើ​អនុសាសន៍​ដែល​កើត​ចេញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែងនៃ​ស៊ើបអង្កេតរបស់សមភាគីអាមេរិក៕

 

You might like