U-17 កម្ពុជា ឡើងឈរលេខ១ ក្នុងពូលបណ្ដោះអាសន្ន ក្រោយឈ្នះ២ប្រកួតជាប់ៗគ្នា

អន្តរជាតិះ- ក្រុមជម្រើសជាតិកម្ពុជា បានឡើងទៅឈរលេខ១ ក្នុងពូលបណ្ដោះ​អាសន្ន ​ក្រោយឈ្នះ២ប្រកួតជាប់ៗគ្នាវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers​ Group B នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន។

– សម្រាប់ការប្រកួតយប់មិញ ក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះលើក្រុមម៉ាកាវ ក្នុងលទ្ធផល ១-០ នៃការប្រកួតទី២ និងបានយកឈ្នះបង់ក្លាដេស ក្នុងលទ្ធផល ​១-០ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

– ជ័យជម្នះទាំង២ប្រកួតនេះបានធ្វើឲ្យ U-17 កម្ពុជា បានឡើងឈរលេខ១ ក្នុងពូលបណ្ដោះ​អា​សន្ន ក្រោយឈ្នះ២ប្រកួតជាប់ៗគ្នាមាន៦ពិន្ទុ នឹងមានគ្រាប់បាល់ចំណេញ២គ្រាប់ ខណៈម៉ាកាវ នៅបាតតារាងគ្មានពិន្ទុរាប់ក្រោយចាញ់ទាំង២ប្រកួត។

– សូមជម្រាបថា ការប្រកួតបន្ទាប់របស់ក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវប៉ះអាហ្វហ្គានីស្ថាន ថ្ងៃទី២៥ ខែតុលា និងការប្រកួ​ត​ចុងក្រោយប៉ះហ្វីលីពីន ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៧៖០០នាទីយប់ដូចគ្នា៕

 

You might like