ព្រះវិហារះ- បើតាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤ ខេត្ត អ៊ូប៊ុន រ៉ាតឆាថានី នៃប្រទេសថៃ ដែលមានព្រំប្រទល់ជាប់ខេត្ត ព្រះវិហារ របស់ប្រទេសកម្ពុជា បានកើតបាតុភូតចម្លែក ដោយគេឃើញមានពពកចម្រុះពណ៌ និងអ្វីដែលហាក់ដូចជាដំបងដែក លេចឡើងនៅលើផ្ទៃមេឃ។
– តាមពិតទៅបាតុភូតនេះកើតឡើងនៅម៉ោង ៥:៣៥នាទីល្ងាចថ្ងៃអាទិត្យ ហើយវាបានទាក់ទាញអ្នកភូមិ ឲ្យនាំគ្នាផ្អើលចេញមើលឈូឆរ និងថែមទាំងថតរូប បង្ហោះក្នុងបណ្តាញសង្គមទៀតផង។
– ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានការបញ្ជាក់ច្បាស់ពីអ្នកជំនាញថាតើ បាតុភូតនេះបង្កឡើយដោយអ្វីនោះទេ ប៉ុន្តែបើយោងតាម Khaosod, បាតុភូតនេះកើតឡើងដោយសារពន្លឺព្រះអាទិត្យចាំងទៅប៉ះតំណក់ទឹកនៅលើពពក ហើយផ្លាតចេញជាពណ៌និងទម្រង់ផ្សេងៗ៕
