យប់នេះ! U-17 កម្ពុជា បន្តជួបម៉ាកាវ ក្នុងជំនួបទី២ពូល B ​ពាន AFC U17

កីឡា ៖ – នៅវេលាម៉ោង ៧:០០នាទីយប់នេះ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៧ឆ្នាំ នឹងបន្តជួបក្រុមម៉ាកាវ ក្នុងជំនួប​ទី២​ពូ​ល​​ B នៃវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup នាពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

-សម្រាប់ជំនួបទី១ ក្រុម U-17 កម្ពុជា ធ្វើបានល្អដោយយកឈ្នះលើក្រុមបង់ក្លាដេស ក្នុងលទ្ធផល ​១-០ ទោះសល់គ្នា១០នាក់​។ លទ្ធផលនេះធ្វើឲ្យកម្ពុជា ឈរលេខ២ក្នុងពូល B ជាបណ្ដោះអាសន្ន ខណៈហ្វីលីពីន ឈរលេខ១ និងមាន៣ពិន្ទុដូចគ្នា ក្រោយឆ្លងកាត់១ប្រកកួតម្នាក់។

– សូមជម្រាបថា ការប្រកួតបន្ទាប់របស់ក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវប៉ះអាហ្វហ្គានីស្ថាន ថ្ងៃទី២៥ ខែតុលា និងការប្រកួ​ត​ចុងក្រោយប៉ះហ្វីលីពីន ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៧៖០០នាទីយប់ដូចគ្នា៕

 

You might like