អ៊ីរ៉ង់ ថា មេដឹកនាំហាម៉ាស់ស្លាប់មែនតែក្រុមនេះមិនទាន់ស្លាប់ទេ

អន្តរជាតិះ- មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar នឹងមិនបញ្ឈប់ការតស៊ូនៃចលនានេះទេ។
– លោក Khamenei បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាត់បង់នេះពិតជាឈឺចាប់ណាស់សម្រាប់អ័ក្សនៃការតស៊ូ ប៉ុន្តែនេះមិនបញ្ឈប់ការឆ្ពោះទៅមុខនោះទេ ។

– លោក Sinwar ដែលជាស្ថាបត្យករនៃការវាយប្រហាររបស់ហាម៉ាស នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅហ្គាហ្សា ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ក្នុងការប្រយុទ្ធគ្នាជាមួយកងកម្លាំង IDF បន្ទាប់ពីការតាមប្រមាញ់អស់រយៈពេលមួយឆ្នាំ ។

– គួរបញ្ជាក់ថា សង្គ្រាមនៅហ្គាហ្សា បានផ្ដាច់ជីវិតមេដឹកនាំធំនៃចលនាហាម៉ាស់អស់ជាច្រើននាក់ ខណអ៊ីស្រាអែល ថានេះជាឱកាសក្នុងការលុបបំបាត់សកម្មភាពរបស់ភេរវករ ៕

 

 

You might like