អន្តរជាតិះ- ប៉ូលីសនៅទីក្រុងតូក្យូ និងខេត្តជុំវិញចំនួនបី បានចាប់ផ្តើមសហការស៊ើបអង្កេតរួមគ្នា ជុំវិញករណីប្លន់ជាបន្តបន្ទាប់ និងឧក្រិដ្ឋកម្មផ្សេងទៀតនៅក្នុងតំបន់ ដែលទំនងជាត្រូវបានអនុវត្តដោយមនុស្សតាមបណ្តាញសង្គម។ ប៉ូលីសជឿថាយ៉ាងហោចណាស់ឧប្បត្តិហេតុចំនួន ១៤ លើក ដែលជនសង្ស័យអាចមានការទាក់ទង និងប្រទាក់ក្រទ្បាគ្នាទៅវិញទៅមក។
– អ្នកស៊ើបអង្កេតជាន់ខ្ពស់មកពីទីក្រុងតូក្យូ សៃតាម៉ា ជីបា និងកាណាហ្គាវ៉ា កាលពីថ្ងៃសុក្របានចូលរួមកិច្ចប្រជុំសម្ពោធសម្រាប់ក្រុមការងារស៊ើបអង្កេតនោះ។ រហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតបានចាប់ខ្លួនមនុស្សចំនួន ២៩ នាក់ក្នុងសំណុំរឿងចំនួន ៩ ដែលបានកើតឡើងចាប់តាំងពីខែសីហា មក។ ប៉ុន្តែជនសង្ស័យសុទ្ធតែជាអនិតិជន ឬធ្វើការជាអ្នកឃ្លាំមើលឬក៏ធ្វើតាមបញ្ជាគេ ហើយប៉ូលិសក៏មិនទាន់បានចាប់ខ្លួនមេខ្លោងដែលចេញបញ្ជាពួកគេនោះទេ។ ប៉ូលីសបានរកឃើញថា នៅក្នុងករណីមួយចំនួន មេក្លោងបានប្រើគណនីដូចគ្នានៅលើកម្មវិធីផ្ញើសារអនាមិកខ្ពស់។
– ប្រធានក្រុមរួមលោក Shinka Kazuhito នៃនាយកដ្ឋានប៉ូលីស Metropolitan បាននិយាយថា ជនល្មើសកាន់តែប្រើអំពើហិង្សាកាន់តែខ្លាំងឡើងពីឧប្បត្តិហេតុមួយទៅឧប្បត្តិហេតុមួយ ហើយអ្នកស្រុករស់នៅក្នុងតំបន់នោះមានការព្រួយបារម្ភយ៉ាងខ្លាំង។
– លោកក៏និយាយដែរថា ប៉ូលីសជប៉ុនត្រូវតែធ្វើការងារឲ្យអស់ពីសមត្ថភាព ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យយ៉ាងឆាប់រហ័យ ដែលនៅពីក្រោយក្រុម minions និងឈានដល់ស៊ីជម្រៅនៃក្រុមឧក្រិដ្ឋជន និងឧក្រិដ្ឋកម្មដែលពួកគេកំពុងប្រព្រឹត្ត។
– ប៉ូលីសបាននិងកំពុងកៀងគរមន្រ្តីប្រហែល ៣០០ នាក់ដែលមានជំនាញមិនត្រឹមតែក្នុងករណីប្លន់ប៉ុណ្ណោះទេ ថែមទាំងការក្លែងបន្លំ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មដែលបានរៀបចំផងដែរ៕
