បារ៉ែន ​ស្នើសុំ FIFA ផ្លាស់ប្តូរទីតាំងការប្រកួតជម្រុះ World Cup ទល់នឹងឥណ្ឌូនេស៊ី

កីឡាះ- សមាគមកីឡាបាល់ទាត់បារ៉ែន បានស្នើសុំសហព័ន្ធបាល់ទាត់ពិភពលោក FIFA ជាផ្លូវការដើម្បីផ្លាស់ប្តូរទីតាំងការប្រកួតជម្រុះ World Cup ទល់នឹងឥណ្ឌូនេស៊ីនាពេលខាងមុខ នៅទីក្រុងហ្សាកាតា នៅថ្ងៃទី ២៥ខែមីនាឆ្នាំ2025 ទៅកាន់កន្លែងអព្យាក្រឹតវិញ។

– សំណើនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ក្រុមជម្រើសជាតិបារ៉ែនបន្ទាប់ពីការរំខាន និងការគំរាមកំហែងតាមអ៊ីនធឺណិតថ្មីៗពីអ្នកគាំទ្រឥណ្ឌូនេស៊ីមួយចំនួន ក្រោយពីការប្រកួតបានបញ្ចប់១-១ ដោយសារអាជ្ញាកណ្តាល​លើ​ទីលានបន្ថែមម៉ោងរហូតដល់ធ្វើឲ្យបារ៉ែន តាមស្មើឥណ្ឌូនេស៊ី វិញ។

– ​យ៉ាងណាមិញក្រោយចប់ការប្រកួតកាលពីថ្ងៃទី១០ ខែតុលា គណនីបណ្តាញសង្គមរបស់សមាគមកីឡាបាល់ទាត់បារ៉ែន កីឡាករ និងអាជ្ញាកណ្តាលត្រូវបានរងការវាយប្រហារតាមអ៊ីនធឺណិតយ៉ាងខ្លាំងនាំឲ្យបារ៉ែន ស្នើសុំ FIFA ផ្លាស់ប្តូរទីតាំងការប្រកួតដោយសារព្រួយបារម្ភអំពីសុវត្ថិភាពរបស់ក្រុមខ្លួន៕

 

You might like