អន្តរជាតិះ – គ្រោះធម្មជាតិធ្ងន់ធ្ងរ កំពុងវាយប្រហារប្រទេសវៀតណាម ដោយក្រៅពីទឹកជំនន់ ឥឡូវខេត្តខ្លះក៏ប្រកាសអាសន្ន អំពីបំណាក់ដីផងដែរ ជាពិសេសនៅខេត្ត Lam Dong។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
តាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរខេត្ត បានប្រកាសអាសន្ននៅឃុំ Quang Son ព្រោះស្ថានការណ៍មិនស្រួល ដោយសារតែដីភ្នំនៅកន្លែងខ្លះ មានស្នាមប្រេះ ដែលបង្កហានិភ័យបាក់ស្រុត ខ្លាំងបំផុត។
សរុបជារួម បើតាមការវាយតម្លៃរបស់អាជ្ញាធរ ក្រោយការចុះពិនិត្យបានបង្ហាញថា ផ្ទៃដីដែលកំពុងប្រឈមហានិភ័យ បាក់ស្រុតគឺមានរហូតដល់ទៅ ៤ហិកតាឯណោះ ក្រោយការវាយប្រហារដោយ ព្យុះភ្លៀង។
ក្នុងរបាយការណ៍, បំណាក់ដី បានប៉ះពាល់ដល់មនុស្ស ៤៥៤នាក់ មកពី ៧៩គ្រួសាររួចទៅហើយ ខណៈពេលនេះ អាជ្ញាធរព្រមានដល់ពលរដ្ឋក្នុងមូលដ្ឋាន ត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសជានិច្ច។

