ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីបន្លំជាមន្ត្រីនគរបាលដើរឆែកលិខិតឆ្លងដែនរបស់ភ្ញៀវ

ព្រះសីះហនុះ – កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានឃ្លាត់ខ្លួនជនសង្ស័យចំនួន ២នាក់ សង្ស័យពាក់ព័ន្ធករណីក្លែងបន្លំជាមន្ត្រីនគរបាល ដើរឆែកលិខិតឆ្លងដែនរបស់ភ្ញៀវនៅក្នុងកាស៊ីណូមួយកន្លែងស្ថិតនៅក្នុងក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហម សាវី ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១ ស្នាក់នៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ និងឈ្មោះ ថៃ រដ្ឋា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨៦ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញដកហូត ទូរស័ព្ទ១គ្រឿង នាឡិកាដៃ១គ្រឿង ម៉ូតូ១គ្រឿង ម៉ាក SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AX-0444 ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់៕

You might like