ក្រុមមន្ត្រីបាននិយាយថា អ៊ីស្រាអែលអាចនឹងដណ្តើមកាន់កាប់តំបន់ហ្គាហ្សាទាំង មូល នៅក្នុងការពង្រីកប្រតិបត្តិការ

អន្តរជាតិះ- – កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា ការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់នឹងមាន “សន្ទុះខ្លាំង” បន្ទាប់ពី គណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកបានអនុម័តផែនការ ដែលនឹងរួមមានការដណ្តើមកាន់កាប់តំបន់ហ្គាហ្សា ស្ទ្រីប និងការគ្រប់គ្រងជំនួយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិអ៊ីស្រាអែលម្នាក់បាននិយាយថា ប្រតិបត្តិការនោះនឹងមិនចាប់ ផ្តើមមុនពេលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បញ្ចប់ដំណើរទស្សនកិច្ចនៅសប្តាហ៍ក្រោយ ទៅកាន់ មជ្ឈិមបូព៌ាឡើយ។

– ការសម្រេចចិត្តនេះគូសបញ្ជាក់ពីការគំរាមកំហែងអំពីសង្រ្គាម ដែលអន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែលចំ ពេលមានការថយចុះនៃការគាំទ្រពីសាធារណៈជននៅក្នុងប្រទេស ស្របពេលដែលសង្គ្រាមអាចបន្តដោយ គ្មានទីបញ្ចប់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនសប្តាហ៍ដើម្បីឯកភាពលើបទឈប់បាញ់ជាមួយក្រុម ហាម៉ាស៕

 

 

You might like