Trump ត្រូវគេចាប់ទុកជាតួអង្គសំខាន់ដែលបញ្ជាឲ្យអ៊ីស្រាអែល​ វាយ​ប្រហារ​អ៊ីរ៉ង់មែន​ទេ

អន្តរជាតិះ- សារព័ត៌មាន Financial Times (FT) បានរាយការណ៍ដោយដកស្រង់សម្តីអ្នកការទូតអ៊ីស្រាអែល និងអារ៉ាប់ថា រដ្ឋាភិបាលអ៊ីស្រាអែល ប្រហែលជាមិនអាចលើកអាវុធវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយគ្មានការយល់ព្រម និងការគាំទ្រដោយផ្ទាល់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍ ជឿថា អ៊ីស្រាអែល មិនហ៊ានបដិសេធចំពោះសកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់ ដោយសារតែបារម្ភខ្លាចបាត់បង់ការគាំទ្រពីលោក Trump ។

– ក្រៅពីហ្គាហ្សា ប្រទេសអ៊ីស្រាអែល ក៏មានជម្លោះជាមួយប្រទេសជិតខាងផងដែរ ដែលលូកដៃចូលក្នុងស្ថានភាពនៅមជ្ឍិមបូព៌ាបច្ចុប្បន្ននេះ ខណធ្វើឲ្យពិភពលោក បារម្ភថាបញ្ហានឹងកាន់តែរីកធំ៕

 

You might like