ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្តិ ជូននាយនាវី នាយនាវីរង មូលដ្ឋានសមុទ្រ

ខេត្តព្រះសីហនុះ/   នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានរៀបចំប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយនាវី នាយនាវីរងមូលដ្ឋានសមុទ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ។
តាមសេចក្តីប្រកាស តែងតាំងផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរសក្តិជូននាយនាវី នាយនាវីរង ចំនួន២៧៥រូប ក្នុងនោះ ( តែងតាំងផ្លាស់ប្តូរមុខងារ ៤៦រូប បំពាក់ឋានន្តរស័ក្តិ ២២៩រូប) ។
ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើង ទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហរ សមុទ្រ មានប្រសាសន៍ ផ្តាំផ្ញើដល់នាយនាវី នាយនាវីរង ដែលបានផ្លាស់ប្តូរតួនាទីភារកិច្ច និងបំពាក់ឋានន្តរសក្តិនាពេលនេះ ត្រូវខិតខំបំពេញការងារបំរើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ គោរពវិន័យឲ្យបានល្អ ប្រកាន់ភ្ជាប់នូវសាមគ្គី ភាពផ្ទៃក្នុង ហ៊ានពលីកម្មដើម្បីបុព្វហេតុជាតិ ៕

មតិ