អ្នកដាំសណ្តែកបាយនៅខេត្ត មណ្ឌលគីរីផ្តើមព្រួយបារម្ភណ៍ ដោយសារអាកាសធាតុ

ដោយ៖ប៊ូស្រា/មណ្ឌលគិរី៖អ្នកដាំសណ្តែកបាយនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កំពុង​ព្រួយបារម្ភយ៉ាងខ្លាំងចំពោះ​ទិន្នផល​សណ្ដែកបាយ​នៅ​ឆ្នាំ២០១៧នេះ។
ការព្រួយបារម្ភនេះបានផ្តើមឡើង នៅសប្តាហ៍នេះបន្ទាប់ពីមានភនលៀងធ្លាក់ច្រើន អាចបណ្តាលឲ្យសណ្តែករលួយ និងងាប់ទៀតផង។
លោក លី គ្រៀង ម្ចាស់ចំការសណ្ដែកបាយបានត្អូញត្អែថា ឆ្នាំនេះ​លូត​លាស់​មិនល្អ​ដូច​ឆ្នាំ​កន្លងទៅ​ទេ ដោយសារតែ​ជួប​បញ្ហា​រាំងស្ងួត​នៅ​ដើមរដូវ​ និងធ្លាក់ភ្លៀង​ច្រើនពេក​នៅ​ពាក់​កណ្តាល​រដូវ​ដាំ​ដុះ ​ធ្វើអោយ​សណ្តែកបាយ​គាត់​ដុះ​មិនសូវល្អ ខ្លះ​រលួយ​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ជាប់​រាល់ថ្ងៃ។

មតិ