Hat-Trick របស់ Neymar ជួយ​ឲ្យ Barcelona ឈ្នះ Palmas ៤​ទល់នឹង​១ ខណៈ Real Madrid លុត Sevilla ៤​នឹង​១​ដូចគ្នា​

កីឡា: កាលពី​យប់មិញ​នេះ Neymar Jr បាន​ក្លាយជា Man Of The Match ក្នុងជំនួប​ក្រៅ​ទឹកដី ទល់នឹង Las Palmas ដោយ​ស៊ុត​បាល់ Hat-Trick ៣​គ្រាប់​ម្នាក់ឯង ជួយ​ឲ្យ Barcelona លុត Las Palmas ៤​ទល់នឹង​១ ដោយបាន​៣​ពិន្ទុ ក្នុង​សប្តាហ៍​ទី​៣៧​របស់ខ្លួន ។

ក្នុងកា​ប្រកួត​យប់មិញ​នេះ Neymar ស៊ុត​បំបោ​ង​សំណាញ់​ទី​១​គ្រាប់ ជួយ​ឲ្យ Barcelona នាំមុខ​ម្ចាស់ផ្ទះ Las Palmas ១​ទល់នឹង​០ នៅ​នាទី​២៥ និង​បាន ២​នាទី​បន្ទាប់ Luis Suarez រកបាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​២៧ ធ្វើ​ឲ្យ Barcelona នាំមុខ​២​គ្រាប់​បន្តទៀត លុះ​មកដល់​នាទី​៦៣ កីឡាករ​របស់ Las Palmas ធ្វើការ​វាយបក​បាន​១​គ្រាប់​វិញ ស៊ុត​បញ្ចូល​ទី​ដោយ Pedro Bigas ហើយ​មិន​បានយូរ​ប៉ុន្មាន Neymar ស៊ុត​បំពោ​ង​សំណាញ់​ទី​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៦៧ និង​១​គ្រាប់​ចុងក្រោយ​នៅ​នាទី​៧១ រកបាន​ដោយ Neymar ដដែល ។

លទ្ធផល​៤​ទល់នឹង​១​នេះ នៅ​បន្ត​រហូត​ទាល់តែ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​តែម្តង ។​​ឆ្លងកាត់​ការប្រកួត​បាន​៣៧​លើក ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Enrique មាន ៨៧​ពិន្ទុ​ស្មើ Real Madrid ដែល​ទើប​ប្រកួត​បាន​៣៦​លើក ពោលគឺ​តិចជាង Barcelonam​មួយ​ប្រកួត ដូច្នេះ Real Madrid នៅសល់​១​ប្រកួត​ទៀត​ក្នុង​ដៃ ។ចំណែកឯ Real Madrid វិញ​កាលពី​យប់មិញ​នេះ​ក៏​មិនធម្មតា​ដែរ ដោយ បំបាក់ Sevilla យ៉ាង​ចាស់ដៃ ៤​ទល់នឹង​១ នៅ​ទឹកដី Santiago Bernabeu របស់ខ្លួន ។

កាលពីរាត្រី​យប់មិញ​នេះ Cristiano Ronaldo រកបាន​២​គ្រាប់​ម្នាក់ឯង ក្នុងចំណោម​ជ័យជម្នះ ៤​ទល់នឹង​១ លើ​Sevilla ក្នុងជំនួប​ក្របខ័ណ្ឌ La Liga ក្នុង​សប្តាហ៍​ទី​៣៦​របស់ខ្លួន ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ Real Madrid បន្ត​ដាក់​សម្ពាធ​ទៅលើ​ក្រុម កំពូល​តារាង Barcelona ជា​បណ្តោះអាសន្ន ។៤​គ្រាប់​របស់​ម្ចាស់ផ្ទះ Real Madrid យប់មិញ​នេះ ដែល​គ្រាប់​ទី​១​រកបាន​ដោយ Nacho Fernandez ដោយ​បាល់​ហ្វ្រី​ឃី​ក នៅ​នាទី​១០ និង​២​គ្រាប់​របស់ Ronaldo រកបាន​នៅ​នាទី​២៣ និង​៧៨ ដែល​គ្រាប់​ទី​៤ បំប៉ោង​សំណាញ់​ទី​ដោយ Toni Kroos និង ១​គ្រាប់​របស់ Sevilla រកបាន​ដោយ Stevan Jovetic នៅ​នាទី​៤៩ ។​

ជ័យជម្នះ បាន​៣​ពិន្ទុ​នេះ ធ្វើ​ឲ្យ Real Madrid បន្ត​ស្មើ​ពិន្ទុ Barcelona ជា​បណ្តុះ​អាសន្ន ខណៈ Barcelona នៅសល់តែ​១​ប្រកួត​ទៀត នឹង​បិទ​រដូវ​កាល ចំណែកឯ Real Madrid វិញ​លេង​បាន​២​ប្រកួត​ទៀត​ទើប​បិទ​រដូវ​កាល ។ដូច្នេះ នៅសល់​២​ប្រកួត​ចុងក្រោយ ប្រសិនបើ Real Madrid រកបាន​ត្រឹមតែ​៤​ពិន្ទុ​ក៏​អាច​ក្លាយជា​ជើងឯក La Liga ប្រចាំរដូវលកាល(២០១៦-២០៧) នេះបានដែរ ៕​ដោយ៖ dtn7

Screenshot_20170515-154548

Screenshot_20170515-154817

មតិ