រលកកម្តៅឡើងដល់ ៤៧អង្សាសេ ផ្តាច់ជីវិតប្រជាជនឥណ្ឌាកើនដល់ ៥០នាក់

ញូដេលីះ/ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅ​រ​សៀល​​​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ថា មនុស្សយ៉ាងតិច​ ១០នាក់ បន្ថែមទៀតបានស្លាប់ ដោយសារអាកាសធាតុក្តៅ​ខ្លាំងនៅតាមតំបន់ជាច្រើន​នៃរដ្ឋ Uttar Pradesh ភាគខាង ជើង​​នៃ​ប្រទេស​ឥណ្ឌា​​ រយៈពេល ​២៤ម៉ោងចុងក្រោយនេះ បានធ្វើឲ្យមនុស្សនស្លាប់ឡើងដល់ ៥០នាក់ ។
អាជ្ញាធរឥណ្ឌាបាន​ឲ្យដឹងថា អ្នកជំងឺ មានអាការៈគ្រុនក្តៅ រាគរូស ក្អួតចង្អោ និងក្តៅល្ហិត​ល្ហៃ បាននិងកំពុងកើនឡើង​នៅតាម​មន្ទីរពេទ្យទូទាំង​រដ្ឋ Uttar Pradesh ខណៈតំបន់ Bundelkhand មនុស្សស្លាប់​ចំនួនបួននាក់នោះ បានទទួល រងការកើន​ឡើងកម្តៅដ៏អាក្រក់​ជាងគេ គឺ​មាន​សីតុណ្ហ​ភាព​ដល់ទៅ ៤៧អង្សាសេ ​នៅ​តាម​សង្កាត់​ជាច្រើន ខណៈក្មេងៗ​៦នាក់ទៀត​បានបាត់បង់ជីវិត​នៅក្នុងតំបន់ Avadh ដោយ សារតែ​​អាកាសធាតុក្តៅខ្លាំង ។ រីឯសង្កាត់ Banda និងទី ក្រុង Mahoba កំពុងតែកើនឡើង​កម្តៅ ពុំធ្លាប់ជួបប្រទះ​ពីមុនមក ហើយស៊ីតុណ្ហភាព​កំពុងស្ថិតនៅ ៤៦អង្សាសេ នៅក្នុងទីក្រុង Etawah, Mainpuri, Unnao, Kanpur, Lucknow, Hardoi, Auraiyya, និងសង្កាត់ Fatehpur ខណៈបណ្តា​សង្កាត់មួយចំនួនផ្សេង​ទៀត នៅភាគខាងលិចរដ្ឋ Uttar Pradesh នៅតែបន្តក្តៅ​ហួតហែងដដែល ស៊ីតុណ្ហភាព​អតិបរមា​​​ ៤២អង្សា​សេ ។

មតិ