Manchester Cityបញ្ជាក់ថាកីឡាករចាស់វស្សាPablo Zabaleta នឹងចាកចេញនៅរដូវកាលក្រោយ

កីឡា: ក្លិបManchester City បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែការពារសញ្ជាតិអាហ្សង់ទីន Pablo Zabaleta នឹងចាកចេញនៅរដូវកាលក្រោយ។

លោកPep Guardiolaអ្នកចាត់ការទូរទៅក្លិបManchester City បានអះអាងថា Zabaletaនឹងទៅចូលរួមក្រុមញញួរធំWest Hamដើម្បី បន្តអាជីពបាល់ទាត់ ខណៈឱកាសនៅក្នុងទឹកដីEtihad Stadiumកាន់តែអស់ហើយ។កីឡាករវ័យ៣២ឆ្នាំរូបនេះ បានក្លាយជាសមាជិកយូរជាងគេទី៣នៅ Manchester City បន្ទាប់ពី Joe Hart និង Vincent Kompany បន្ទាប់ពីបង្ហាញខ្លួនបាន៣២២លើក ហើយឈ្នះលីកកំពូល២ដង, FA Cup ១ដង និង League Cups ២ដង។

មតិ