ដីធ្លី​តំបន់​បឹង​ទំពុន​នៅ​តែ​ឡើងថ្លៃ ខណៈ​គម្រោង​ទីក្រុង​រណប​មិន​ទាន់​មាន​សកម្មភាព

​ភ្នំពេញ ៖ បឹង​ទំពុន ជា​តំបន់​ជាយក្រុង​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ និង​ជា​តំបន់​មិន​ទាន់​មានការ​អភិវឌ្ឍ​ខ្ពស់​នៅឡើយ បើ​ធៀប​នឹង​តំបន់​ផ្សេង​ៗ​ទៀត តែ​តំបន់​មេះ​ក៏​ត្រូវ​បាន​សម្លឹង​មើល​ក្នុង​ការ​អភិវឌ្ឍ​ជាទី​ក្រុង​រណប​ មួយ​ផង​ដែរ​នៅ​កម្ពុជា ។ ទោះបី​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ​គម្រោង​ទីក្រុង​រណប​បឹង​ទំពុន នៅ​មិន​ទាន់​មាន​សកម្មភាព​ណាមួយ​លេចធ្លោ​នៅឡើយ​ទេ តែ​តម្លៃ​ដីធ្លី​ក្នុង​តំបន់​នៅ​តែ​កើន​ឡើងជា​បន្តបន្ទាប់ ។

លោក ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី បានឱ្យ​ដឹង​ថា ដោយសារ​តែ​តំបន់​នេះ​មាន​គម្រោង​ធ្វើ​ជាទី​ក្រុង​រណប​ធំ​មួយ​នៅ​ក្នុង​ ប្រទេស​កម្ពុជា វា​បាន​ធ្វើ​ឱ្យ​តំបន់​នេះ​កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ក្នុង​វិស័យ​ដីធ្លី ​។ លោក​និយាយ​ថា ៖ « ដោយសារ​តែ​កាលពីមុន​តំបន់​នេះ​គេ​ស្គាល់​ថា​ជា​បឹង តែ​បន្ទាប់​ពី​មានការ​ប្រកាស​ទៅ​ជាទី​ក្រុង​រណប វា​បាន​ផ្លាស់​ប្តូរ​មួយ​ចំនួន​ទៅ​លើ​វិស័យ​ដីធ្លី ទាំង​តម្លៃ​ការ​ទិញ​-​លក់ គឺ​មានការ​កើនឡើង​ព្រម​គ្នា » ។

មតិ