អបអរសាទរលោកឩកញ៉ា ទៀ វិចិត្រ បានជាប់ឆ្នោតជាប្រធានគណៈកម្មការ ប្រតិបត្តិសមាគម ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកនៃខេត្តព្រះសីហនុ

ព្រះសីហនុ-លោកឧកញ៉ាទៀ វិចិត្រប្រធានក្រុមហ៊ុនGTVC បានជាប់ឆ្នោតជាប្រធានគណកម្មការប្រតិបត្តិសមាគមដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកក្នុងខេត្តព្រះសីហនុ ក្រោយឆ្លងកាត់ការបោះឆ្នោតជ្រើសរើសគណកម្មការសមាគមនេះ នៅសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០១៧ ដែលមានបេក្ខជន បេក្ខនារីចំនួន ៧ រូបឈរឈ្មោះ។

 

លោកផៃ ប៊ុនវណ្ណៈអភិបាលរងខេត្តព្រះសីហនុ ដែលធ្វើជាអធិបតីដឹកនាំដំណើរការបោះឆ្នោតនេះមានប្រសាសន៍ថា ការបង្កើតសមាគមដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកនេះឡើងដើម្បីបង្កើតអោយមានយន្តការសម្របសម្រួលរវាងរដ្ឋបាលខេត្តនិងផ្នែកឯកជនខាងវិសយ័ដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក និងជួយដោះស្រាយរាល់បញ្ហាអសកម្មមួយចំនួនដែលធ្លាប់កើតមានកន្លងមក ធ្វើយ៉ាងណាអោយវិសយ័ទេសចរណ៍នៅខេត្តព្រះសីហនុមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។

 

ដូចគ្នានេះដែរ ក្រោយជាប់ឆ្នោតជាប្រធានសមាគម លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ដោយការប្តេជ្ញាចិត្តថា លោកនឹងធ្វើសកម្មភាពជារួមដោយសហការជាមួយបងប្អូនម្ចាស់ទូកទេសចរណ៍ទាំងអស់ ព្រមទាំងជាមួយអជ្ញាធរពាក់ពន្ធ័ ដើម្បីរក្សាអោយបានទាំងផលប្រយោជន៍របស់ក្រុមហ៊ុនទូកទេសចរណ៍ផង និងផលប្រយោជន៍រួមរបស់វិសយ័ទេសចរណ៍ជាតិផង ផ្អែកតាមគោលការណ៍របស់ក្រសួងទេសចរណ៍ក៍ដូចជារដ្ឋបាលខេត្តព្រះសីហនុ៕ ដោយ: សហការី

 

 

មតិ