សមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណ សាកសពអណ្តែតទឹកសមុទ្រនៅ ក្រុងព្រះសីហនុ

ដោយះវណ្ណះ/
ព្រះសីហនុះសមត្ថកិច្ចកំពុង ស្វែងរកអត្តសញ្ញាណសាកសពអណ្តែតទឹកសមុទ្រដែលអ្នកស្រុកប្រទះឃើញនៅចំណុចផែទូក(រ៉ូយាល់តំបន់ទំនប់រលក) ស្ថិតក្នុងក្រុម ៣១ ភូមិ ៣ សង្កាត់ ៣ ក្រុង /ខេត្ត ព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០។

សមត្ថកិច្ចបានរាយការណ៍ថា ជនរងគ្រោះមានវយ័ប្រហែល ជាង៤០ឆ្នាំ ពាក់អាវ ពណ៌ការ៉ូ ស ខ្មៅ មានពាក់អាវយឺតក្នុងពណ៌ស្វាយ និងស្លៀកខោខ្មៅជើងវែងមិនទំនងជាអ្នកនេសាទទេ ។

ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ រកអត្តសញ្ញាណជនរងគ្រោះហើយ និងបានអំពាវនាវដល់បងប្អូនពលរដ្ឋណាបានបាត់សមាជិកគ្រួសារ សូមអំញ្ជើញមកពិនិត្យមើល សាកសពត្រូវបានរក្សាទុក នៅកន្លែង កើតហេតុរយះពេលខ្លីដើម្បីជាដំណឹងដល់ក្រុមគ្រួសារ៕

 

 

មតិ