កំពុងបណ្តែតអារម្មណ៍តាមឆ្នេរសមុទ្រស្រាប់តែផ្ទុះម៉ាស៊ីនឡានឆេះហុយសំពោង នៅក្រុងព្រះសីហនុ

ព្រះសីហនុ/រថយន្ត LEXUS RX300 មួយគ្រឿងឆេះហុយសំពោង ពេលកំពុងបើកបរ នៅបណ្តោយឆ្នេរសមុទ្រអូរឈើទាល ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ សមត្ថកិចកចអះអាងថាមិនមានមនុស្សរងគ្រោះក្នុងហេតុការណ៍នេះទេ។

សមត្ថកិច្ចនិងអ្នកចូលរួមពន្លត់ប្រាប់ថា ដោយសារអន្តរាគមន៍ទាន់ពេល រថយន្តរងការខូចខាតផ្នែកខ្លះប៉ុណ្ណោះ មិនខូចខាតទាំងស្រុងទេ និងថាមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។

រថយន្តដែលឆាបឆេះដោយសារចរន្តភ្លើង នេះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ពាក់ស្លាកលេខ ភ្នំពេញ 2N 0003 ។

ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចអំពាវនាវដល់បងប្អូនដែលបានកំពុងប្រើប្រាស់រថយន្តចាស់ៗ ត្រូវយកចិត្តទុកដាក់ពិនិត្យជាប្រចាំ មុននិងធ្វើចរាចរ លើដងផ្លូវសាធារណះ ដើម្បីជៀសវាង ការបង្ករគ្រោះភយ័ ដល់អ្នកដ៏ទៃ ៕

 

មតិ