យុវជនបន្សាបគ្រឿងញៀន៥០នាក់ហែកបង្អួចរត់ចេញពីមជ្ឈមណ្ឌលកែប្រែ កែវផុស ចាប់នាមមកវិញ០៧នាក់

ព្រះសីហនុ/ យុវជនកំពុងបន្សាបគ្រឿងញៀន ក្នុងជម្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌល កែប្រែ កាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចំរុះមាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ពន្ធ័ តាមរកឃើញវិញចំនួន០៧នាក់ និងកំពុងតាមស្វែងរកអ្នកកំពុងរត់គេចបន្តទៀត។

បើតាមសមត្ថកិច្ចថា យុវជនបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលស្តារនិតិសម្បទាកែវផុសនេះមានចំនួនសរុប ១០៣ នាក់ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌល ស្តារនីតិសម្បទាក្រាំងធ្នង់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០វិច្ឆិកា២០២០ គឺជាជនរងគ្រោះដោយសារគ្រឿងញៀន(មិនមែនជាអ្នកជាប់ទោស) ដែលចាំបាច់ត្រូវស្តារនិតិសម្បទាឡើងវិញ តាមរយៈការបន្សាបគ្រឿងញៀនពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗបន្ថែមទៀតដើម្បីឲ្យក្លាយជាយុវជនល្អឡើងវិញ៕

 

មតិ