អ្នកបើកបរម៉ូតូ ០២នាក់បានស្លាប់និងរបួសធ្ងន់ដោយសារ រថយន្តLexus RX300 បើកបុក

ខេត្តព្រះសីហនុះ បុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងឧប្បវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត តូចនិងម៉ូតូ ។

ករណីនេះកើតឡើង លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ ២០៨-២០៩ ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០២០។

របាយការណ៍ពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្ត ០១គ្រឿងម៉ាក LEXUS RX 300 ពណ៌ ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ2A-8171 បើកបរដោយឈ្មោះ អោប ប៊ុនតាន់ ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះមកដល់ចំណុចខាងលើក្នុងស្ថានភាពផ្លូវកោង រថយន្តបានវ៉ាជែងកង់បី ០១គ្រឿង ក៍ជ្រុលចូលទៅបុកម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1Y-1571 បើកបរដោយឈ្មោះ អូន សុភា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅឃុំល្បើក ស្រុកឈូក ខេត្តកំពតបានស្លាប់នៅនិងកន្លែង និងអ្នករួមដំណើរម្នាក់ទៀត ភេទ ប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមនកទីរពេទ្យបង្អែកខេត្ត ។

សាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រូសារនៅនឹងកន្លែងកើតហេតុយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោះស្រាយបន្តតាមនិតិវិធី៕

 

មតិ