ក្មេងស្រីអាយុ១២ឆ្នាំលង់ទឹករណ្តៅដីក្រោយផ្ទះស្លាប់ នៅក្រុងព្រះសីហនុ

ព្រះសីហនុះ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ទៀតបានរអិលជើងធ្លាក់ក្នុងរណ្តៅ ដីលង់ទឹកស្លាប់ នៅចំនុចក្រុម ២០ភូមិ១សង្កាត់លេខ១ក្រុង/ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០២០ បន្ទាប់ពីមានក្មេងស្រីអាយុ១៣ឆ្នាំរអិលជើងធ្លាក់ចូលក្នុងជ្រោះរមណីយដ្ឋានក្បាលឆាយពេលកន្លងទៅថ្មីៗនេះ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះឈ្មោះ សី មាលីកាភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្សរៀននៅសាលាបឋមសិក្សាចំការកៅស៊ូឃ្លាំងលើ។

-ឪពុកឈ្មោះ សំ ចាន់វ៉ាន់សី កើតឆ្នាំ១៩៨១
-ម្ដាយឈ្មោះ គឺ សុធារី កើតឆ្នាំ១៩៨៧បច្ចុប្បន្នស្នាក់នៅក្រុមភូមិខាងលើ។

មូលហេតុ : ក្មេងស្រី៣នាក់ទៅ៤នាក់បបួលគ្នាទៅលេងទឹកស្រះចាស់ដែលគេជីកទុកចោលយូមកហើយនៅខាងក្រោយផ្ទះចំងាយជិត១០០០ម៉ែត្ររួចក៍រអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់តែម្ដង។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកមកទុកដាក់នៅដ្ឋាន ឪពុក ម្តាយ ធ្វើបុណ្យតាមប្រពៃណីយ៍ ៕

មតិ