ជីវិតអ្នកឡើងត្នោត ពិតជាផុយស្រួយមែន!កាលពីសង្គមចាស់ អាជ្ញាធរមិនចេញកាតឲ្យទេ

កំពង់ឆ្នាំង:បុរសម្នាក់បានធ្លាក់ពីលើចុងត្នោតបណ្ដាលឲ្យស្លាប់ភ្លាមៗខណៈដែលជនរងគ្រោះឡើងចិតត្នោតដាក់បំពង់ត្រងយកទឹក។

ករណីនេះបានកើតឡើងតាំងពីរសៀលទី២២ខែតុលាឆ្នាំ២០២០គ្រាដែលជនរងគ្រោះចេញឡើងចិត្តត្នោតហើយបាត់រហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ ទើបត្រូវគេរកឃើញនៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯក ខែមវិបុល អធិការនគរបាលស្រុកទឹកផុសបានឲ្យដឹងថា ជនរងគ្រោះដែលធ្លាក់ពីលើចុងត្នោតខាងលើនេះមាន ឈ្មោះ ឆឹង សារុឹម ភេទប្រុស អាយុ ៤៧ ឆ្នាំ មានប្រពន្ធឈ្មោះ បែន សាងឿន អាយុ ៤៨ ឆ្នាំ និងកូនចំនួន ០៤ នាក់ ស្រី ០២ នាក់ ដែលមានទីលំនៅក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិ