គួរឲ្យសោកស្តាយ! ម្តាយស្លាប់ចោលកូនអាយុ៧ខែដោយសារជិះម៉ូតូធ្លាក់រណ្ដៅធ្វើលូ នៅបឹងទំពុន

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាតែជិះម៉ូតូធ្លាក់លូ របស់រដ្ឋ សាងសង់មិនទាន់ហើយ តាមផ្លូវ 87btកែង53bt សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យរាជធានីភ្នំពេញខណៈមេឃកំពុងតែធ្លាក់ខ្លាំង នៅវេលាម៉ោង១៨ និង១៨ នាទីថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០ ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពេលមេឃងងឹត ភ្លៀងកំពុងធ្លាក់ លិចផ្លូវអស់មើលមិនឃើញ ស្រាប់តែមាននារីរងគ្រោះខាងលើជិះម៉ូតូស្កុបពីពណ៌សស្លាកលេខភ្នំពេញ1HE-6476 បើកបរពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ធ្លាក់ចូលលូ ដួលផ្កាប់មុខចូលទឹកនោះ ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

ប្រជាពលរដ្ឋរស់នៅម្ដុំនោះ បានមកនាំគ្នាជួយគ្រាឡើង​ និងធ្វើចលនាបេះដូងតែមិនទទួលបានើទ្ធផល ពួកគាត់ក៏សម្រេចដឹកនារីរងគ្រោះដោយបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី តែជាអកុសល នារីបានស្លាប់បាត់បង់ជីវិតទៅហើយ។

នារីរងគ្រោះមានឈ្មោះ ជា រដ្ឋា អាយុ ៣៣ឆ្នាំស្រុកកំណើតនៅស្រុកពាមជរខេត្តព្រៃវែងបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើអ្វីដែលគួរឲ្យតក់ស្លុតនោះតាមការបញ្ជាក់ពីរមិត្តភក្កិដែលបានស្គាល់នារីរងគ្រោះរូបនេះ បានទម្លាយថារូបនាងទើបតែសម្រាលកូនស្រីដំបូងរយៈពេល ៧ខែ ប៉ុណ្ណោះ

រហូតមកដល់ពេលនេះសាកសពបានដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

 

មតិ