រដ្ឋបាលខេត្តព្រះសីហនុមានគម្រោងប្តូរចំណតរថយន្តតាក់ស៊ី

ខេត្តព្រះសីហនុ/រដ្ឋបាលខេត្តព្រះសីហនុមានគម្រោងប្ដូរចំណតរថយន្ដបណ្ដោះអាសន្ន បច្ចុប្បន្ន ជិតអតីតៈមហោស្រព ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលចង្អៀតនិងមានការកកស្ទះ ទៅដាក់នៅទីតាំងសមស្របណាមួយក្នុងសង្កាត់លេខ១វិញ ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងដោះស្រាយភាពកកស្ទះនៅក្នុងទីក្រុង។

ទោះជាយ៉ាងនេះក្តី បើតាមមន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តថ្លែងថា គម្រោងនេះ រដ្ឋបាលខេត្តកំពុងសិក្សានិងធ្វើប្រមតិពីប្រជាពលរដ្ឋ និងមន្រ្តីរាជការ នៅក្នុងខេត្តព្រះសីហនុ ដើម្បីធានាថា ប្រសិនបើមានការផ្លាស់ប្តូរ គឺធ្វើទៅបានដោយសមស្រប៕

មតិ