នៅក្មេងខ្ចីណាស់! មិនខំប្រឹងរៀនសូត្រទេ មករកជួញដូរគ្រឿងញៀនទៅវិញត្រូវប៉ូលិសឃាត់ខ្លួន

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ យុវជនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកជួញដូរនូវសារធាតុញៀន ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ការឃាត់ខ្លួនយុវជនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកែងអង់តែន ស្ថិតនៅភូមិសិ៍ល សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា យុវជននេះមានឈ្មោះ សា ភាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិទំពូន មុខរបរកសិកររស់នៅភូមិ/ឃុំកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួនបានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៤កូនថង់ធំល្មម និង៩កូនថង់តូច។
-ទូរសព្ទដៃអិនចុចពិល ពណ៌ខ្មៅ ចំនួន១គ្រឿង។

បច្ចុប្បន្នយុវជនខាងលើ រួមទាំងវត្ថុតាងបានរក្សាទុកនិងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

 

មតិ